ដោយៈចាន់តូ/ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២០ ប្រជាពលរដ្ឋរស់នៅសង្កាត់គងនយ និងសង្កាត់សាក់សំពៅខណ្ឌដង្កោនៅតែទទូចស្នើរទៅដល់អាជ្ញាធរខណ្ឌដង្កោ។ជាពិសេសអភិបាលខណ្ឌទើបឡើងថ្មីបន្តដាក់គោលដៅហាមឃាត់ក្រុមរថយន្តដឹកដឹកខ្សាច់ដោយសារតែបង្កប៉ះពាល់បរិស្ថានខ្លាំង ក៏ដូចជា ធ្វើឱ្យខូចផ្លូវសាធារណៈ ខែប្រាំងដីហុយ ខែវស្សាបែកភក់ ។
ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះប្រាប់ឱ្យដឹងថាការស្នើសុំឱ្យអាជ្ញាធរខណ្ឌដង្កោមេត្តាបន្តដាក់គោលដៅហាមឃាត់ក្រុមរថយន្តដឹកដឹកខ្សាច់បែបនេះ។ដោយសារតែកន្លងទៅខាងអាជ្ញាធរខណ្ឌបានដាក់គោលដៅឃាត់ក្រុមរថយន្តដឹកដឹកខ្សាច់មិនឱ្យបើកបរឆ្លងកាត់មូលដ្ឋានខណ្ឌដង្កោដោយសារតែបង្កផលប៉ះពាល់បរិស្ថានជាពិសេសធ្វើឱ្យខូចផ្លូវតែម្តង។ដោយឡែកក្លោងទ្វារវត្តសាក់សំពៅក៏ត្រូវបានក្រុមរថយន្តដឹក ដឹកខ្សាច់ ទាំងអស់នេះ បើកបុកបំផ្លាញស្ទើរបាក់ផងដែរ ។
ពលរដ្ឋប្រាប់បន្តថា ប៉ុន្តែក្រោយពីអាជ្ញាធរដកគោលដៅត្រឡប់ទៅវិញ ស្រាប់តែក្រុមរថយន្តដឹក ដឹកខ្សាច់ទាំងអស់នេះបើកបរវិញដដែល។ហេតុដូច្នេះហើយបានជាពួកគាត់ទទូចស្នើរទៅដល់អាជ្ញាធរខណ្ឌដង្កោបន្តដាក់គោលដៅហាមឃាត់ក្រុមរថយន្តដឹក ដឹកខ្សាច់បន្តទៀត ។
សូមបញ្ជាក់ឱ្យដឹងថា តាមការសង្កេតមើលបច្ចុប្បន្នក្រុមរថយន្តដឹកដី ដឹកខ្សាច់ បើកបរចេញពីរណ្តៅដី ការដ្ឋានបូមខ្សាច់ជាច្រើនទីតាំងនៃស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។ដោយបើកបរឆ្លងកាត់សង្កាត់ព្រែកកំពឹសសង្កាត់គងនយ និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ភាគច្រើនមិនគ្របអោយបានល្អនោះទេ ។
ក្រុមរថយន្តដឹកដីដឹកខ្សាច់ទាំងអស់នេះក៍តែងតែបង្កផលប៉ះពាល់បរិស្ថានទូទៅក៏ដូចជាបង្កគ្រោះថ្នាក់ចរាចរជាញឹកញាប់ផងដែរ ដោយសារបើកបរលឿនខ្វះការប្រុងប្រយ័ត្នជាពិសេសក្រុមរថយន្តដឹកដី ដឹកខ្សាច់ទាំងអស់នេះភាគច្រើន គឺគ្មានស្លាកលេខទៀតផង ។
បាតុភាពផ្ទុះការបិទផ្លូវមិនឱ្យរថយន្តដឹកដី ក្រុមហុ៑នលីគឹមហេងនិងក្រុមហុ៑នទ្រីសៀម៉ីនិងក្រុមហ៊ុន ៣ទៅ៤ទៀតមិនឱ្យបើកបរឆ្លងកាត់ក្នុងភូមិរបស់ប្រជាពលរដ្ឋនេះកើតឡើងកាលពីវេលាម៉ោងប្រមាណ ៩ ព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ សង្កាត់សាក់សំពៅខណ្ឌដង្កោរាជធានីភ្នំពេញ ។
ជុំវិញករណីនេះកាលពីកន្លងទៅមន្ត្រីសាលាសង្កាត់សាក់សំពៅប្រាប់ឱ្យដឹងថា ម្ចាស់ក្រុមហុ៑នធំៗ ដែលមានរថយន្តដឹកដីធ្វើឱ្យខូចផ្លូវសាធារណៈនិងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះ មានចំនួន ២ ក្រុមហ៊ុនធំៗ រួមមាន ក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀម៉ី។ក្នុងនោះមាន ៣ទៅ៤ក្រុមហុ៑នផ្សេងទៀតផងដែរបច្ចុប្បន្នកំពុងបើកបរដឹកដីរថយន្តដឹកដីឆ្លងកាត់មូលដ្ឋានខណ្ឌដង្កោ។
បើតាមការបញ្ជាក់ពីពលរដ្ឋប្រាប់ឱ្យដឹងថានៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាលបច្ចុប្បន្នកំពុងកើតមានរណ្តៅដីការដ្ឋានបូមខ្សាច់ជាច្រើនកន្លែងកំពុងបើកអាជីវកម្មដឹកជញ្ជូន១ថ្ងៃៗរាប់សិបឡានហើយក៏តែងតែបង្កផលប៉ះពាល់បរិស្ថានយ៉ាងខ្លាំងផងដែរទៅដល់មូលដ្ឋានខេត្តកណ្តាលខ្លួនឯងផ្ទាល់ផង រហូតឈានមកដល់ខណ្ឌដង្កោទៀតផង ៕S/