ដោយ៖ឆាយានាថ/ភ្នំពេញ៖នៅល្ងាចថ្ងៃទី៣១ខែមករាឆ្នាំ២០២០នេះតុលាការខេត្តកណ្តាលបានសម្រេចឃុំខ្លួនលោកស័ក្តិ៣ហែន លីណាបម្រើការងារផ្នែកបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដាក់ពន្ធនាគារ បណ្តោះអាសន្ន ពីបទហិង្សាដោយចេតនានិងបទធ្វើឱ្យខូចខាតដោយចេតនា ។
ប៉ូលិសស័ក្តិ៣រូបនេះបានប្រើអំពើហិង្សាលើពលរដ្ឋម្នាក់កាលពីយប់ថ្ងៃទី២៥ខែមករាឆ្នាំ២០២០ នៅចំណុចភូមិព្រែករុនក្រោមស្រុកស្អាងខេត្តកណ្តាលព្រោះរឿងគ្រោះថ្នាក់ចរាចរបន្តិចបន្តួចប៉ុណ្ណោះ។នៅយប់កើតហេតុ ប៉ូលិសស័ក្តិរូបនេះ គឺមានអាការៈស្រវឹងទើបប្រើអំពើហិង្សាបែបនេះ ៕S/



