Home ព័ត៌មានជាតិ នយោបាយ ព្រឹកស្អែកគណប...

ព្រឹកស្អែកគណបក្សប្រជាជនកម្ពុជា បើកសន្និបាតគណៈកម្មាធិការកណ្តា លលើកទី៤២ អណត្តិទី៥

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចនៅកម្ពុជានឹងបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២អណត្តិទី៥នៅព្រឹកថ្ងៃទី ១ ខែ កម្ភៈ ២០២០ នៅសាលមហោស្រពកោះពេជ្រក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន ប្រធានគាណបក្សប្រជាជនកម្ពុជាក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១អណត្តិទី៥ កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៨ ៕ (រូបថតឯកសារ)

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់នៅរសៀលថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០២០ថាសន្និបាតនេះនឹងមានការចូលរួមពីសមាជិកគណៈកម្មាធិ ការកណ្តាលទាំងអស់របស់គណបក្សប្រជាជនកម្ពុជា និង និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាលសរុបចំនួនជាង៣ពាន់នាក់។សន្និបាតនឹងដំណើរការ រយៈពេល២ថ្ងៃពីថ្ងៃទី១ដល់ថ្ងៃទី២កុម្ភៈ២០២០។របៀបវារៈនៃសន្និបាតនេះគឺបូកសរុបលទ្ធផលការងាររបស់គណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ២០១៩និងលើកទិសដៅបន្តក្នុងឆ្នាំ២០ ២០ព្រមទាំងពិភាក្សាអំពីយុទ្ធសាស្រ្តដើម្បីយកជ័យជំនះក្នុងការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០២២និងបោះឆ្នោតសកល នៅ ២០២៣ ខាងមុខនេះផងដែរ។

សន្និបាតធ្វើឡើងជាទៀងទាត់ដើម្បីបូកសរុបលទ្ធផលការងារនយោបាយកន្លងមកព្រមទាំងកំណត់ទិសដៅនយោបាយសម្រាប់ពេលខាងមុខក្នុងនោះក៏នឹងមានការពិភាក្សាត្រួតពិនិត្យការងារបច្ចុប្បន្នរបស់គណបក្សតើមានអ្វីខ្លះដែលសម្រេចបានជោគជ័យអ្វីខ្លះដែលនៅសេសសល់អ្វីខ្លះជាបញ្ហាប្រឈម និងអ្វីដែលត្រូវកែលម្អ។

គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច ៥ អាណត្តិមកនេះបច្ចុប្បន្នមានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...