ដោយគូលែន/សៀមរាប:អគារសិក្សា១ខ្នង មាន៥បន្ទប់ស្ថិតនៅក្នុង សាលាបឋមសិក្សាអាគីរ៉ា ដែលមានទីតាំងក្នុងភូមិស្វាយឃុំសសស្តម្ភស្រុកពួកត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៣០ ខែមករាឆ្នាំ២០២០។ដោយមានការចូលរួមពីលោកដួងវណ្ណហេងអនុប្រធាននាយកដ្ឋានធានាគុណភាពអប់រំ នៃក្រសួងអប់រំយុវជន និងកីឡា ។
លោកថាន់ហឹកអភិបាលរងស្រុកពួកបាននិយាយថាអគារសិក្សា១ខ្នងមាន៥បន្ទប់សាលាបឋមសិក្សាអាគីរ៉ា ដែលជាអំណោយរបស់លោក មីអ៊ិនុម៉ា អាគីរ៉ា ប្រធានក្រុមហ៊ុន អេស៊ាគ្រុប (ASIA GROUP) ដែលអគារនិងសម្ភារទាំងអស់ចំណាយទឹកប្រាក់ប្រហែល ៧០.៦០០ដុល្លារអាមេរិកតាមរយៈលោកស្រី អូសាណៃ មិអិកុ ប្រធាន អង្គការ ជេ អេជ ភី (JHP) ។
លោកបានបន្តថា អគារសិក្សានេះត្រូវបានបំពាក់គ្រឿងសង្ហារឹមគ្រប់គ្រាន់រួចអស់ហើយ ។តាងនាមរូប លោក និងបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអជ្ញាធរ ភូមិ ឃុំ ស្រុក សូមគោរពថ្លែអំណរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជនជប៉ុនដែលបានលះបងថវិកាដើម្បីជួយដល់វិសយ័អប់រំ នៅក្នុងស្រុកពួកយើងនេះ ៕S/

រូបភាព: អគារសិក្សា១ខ្នង មាន៥បន្ទប់នៅ សាលាបឋមសិក្សាអាគីរ៉ា ស្រុកពួក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់៕គូលែន


