ដោយ:អង្គរតូច/សៀមរាប៖នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ លោកយិតចាន់ដារដ្ឋអគ្គនាយករងអាជ្ញាធរជាតិអប្សរាព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនឹងកិច្ចការអភិរក្សតិកភណ្ឌអង្គរ។លោកបានទទួលជួបប្រតិភូមកពីប្រទេសកូរ៉េខាងត្បូងដឹកនាំដោយលោកបណ្ឌិតCindySiYeonRimអ្នកឯកទេសកម្មវិធីសិក្សាជាន់ខ្ពស់នៃគណៈកម្មការជាតិយូណេស្កូ និងលោក KIM Kwibae ជំនួយការអគ្គលេខាធិការនៃស្ថាប័នសាកលវិទ្យាល័យ Sungkyunkwanនៃប្រទេសកូរ៉េ។
ជំនួបនេះក្នុងគោលបំណងស្វែងយល់ផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងវិស័យបេតិភណ្ឌនិងដំណើរការគ្រប់គ្រងបេតិកភណ្ឌពិភពលោកនៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរដែលជាការចែករំលែកចំណេះដឹងទៅដល់សិស្សនិស្សិតកូរ៉េខាងត្បូង។ក្នុងនោះដែរថ្នាក់ដឹកនាំនៃអាជ្ញាធរចាតិអប្សរាបានលើកឡើងនូវព័ត៌មានទូទៅរបស់អាជ្ញាធរជាតិអប្សរាទៅកាន់ភាគីប្រទេសកូរ៉េអំពីតួនាទីនិងភារកិច្ចសំខាន់ៗព្រមទាំងចែករំលែកនូវបទពិសោធន៍នៃការគ្រប់គ្រងបេតិកភណ្ឌក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរដល់ស្ថាប័នទាំងពីររបស់ប្រទេសកូរ៉េខាងត្បូង។
លើសពីនេះក៏មានការលើកឡើងជាសំណួរមកកាន់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានូវចម្ងល់ផ្សេងៗដើម្បីស្វែងយល់កាន់តែច្បាស់ពាក់ព័ន្ធនឹងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ៕S/