គូលែន/សៀមរាបៈបុរសជនជាតិកូរ៉េម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងភូមិគ្រឹះវឌ្ឍនៈភាពអង្គរស្ថិតនៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គុំខេត្តសៀមរាបក្រុងសៀមរាបបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន។ករណីបរុសជនជាតិកូរ៉េនេះបានកើតឡើងនៅវេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ខែមករាឆ្នាំ២០២០។
សមត្ថកិច្ចនគរបាលក្រុងសៀមរាបបាននិយាយថាជនរងគ្រោះមានឈ្មោះLEEJONGMINកើតថ្ងៃទី១៩ខែមករាឆ្នាំ១៩៦៧កាន់លិខិតឆ្លងដែនលេខM៨៨៩៩៨៧៩៥មានមុខរបរលក់ផ្សិតស្នាក់នៅបន្ទប់លេខC3 នៃភូមិគ្រឹះវឌ្ឍនៈភាពអង្គរខាងលើ។បើតាមលោកវិជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារស្ទះសរសៃឈាមបេះដូង។សពជនរងគ្រោះត្រូវបានបញ្ជូនទៅតំកល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕S/
រូបភាពៈ ជនជាតិកូរ៉េម្នាក់ដេកស្លាប់នៅភូមិគ្រឹះវឌ្ឍនៈភាពអង្គរ៕គូលែន