មួយរយៈពេលចុងក្រោយនេះខ្ញុំកត់សំគាល់ឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងស្ថិតនៅស្ងៀមស្ងាត់ដោយមិនបាននិយាយរឺសរសេរអ្វីទាំងអស់ពាក់ព័ន្ធនឹងនយោបាយពិសេសមិននិយាយទាល់តែសោះអំពីឈ្មោះសម រង្ស៊ីនិងកឹម សុខា បើទោះជាដោយចំពោះក្តីឬដោយប្រយោលក្តី ។ ការស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់បែបនេះរបស់លោកនាយករដ្ឋមន្ត្រីទំនងជាលោកគិតថាអ្នកនយោបាយទាំងពីរអស់តម្លៃដែលត្រូវលើកមកនិយាយទៀតហើយ។ហេតុដូច្នេះហើយបានជាលោក យកពេលវេលានេះទៅគិតគូររឿងផ្សេងៗទើបមានប្រយោជន៍ជាងដូចជាការដោះស្រាយបញ្ហាផ្សេងៗជូនពលរដ្ឋមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ រឿងចរាចរណ៍ឬក៏ គិតគូរពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនិងការរក្សាសន្តិសុខជូនប្រជាជនបានកំសាន្តសប្បាយក្នុងឱកាសឆ្លងឆ្នាំសាកល, បុណ្យចូលឆ្នាំចិននិងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងចូលមកដល់ប៉ុន្មានខែខាងមុខនេះជាដើម ហើយជាពិសេសគឺតាមដាន និងចាត់ចែងនូវបណ្តាវិធានការបង្ការផ្សេងៗប្រឆាំងនឹងមេរោគកូរ៉ូណា។
ហើយខ្ញុំក៏កត់សំគាល់ផងដែរថាបើមានពេលសេសសល់ពីការងារខ្លះលោក ហ៊ុន សែន បានយកពេលនោះទៅហាត់ប្រាណដើម្បីសុខភាពវិញល្អជាង។សម្រាប់បុរសខ្លាំងកម្ពុជាដែលពោរពេញដោយបទពិសោធន៍ក្នុងការបែងចែកពេលវេលានិងការស្គាល់កាលៈទេសៈថាពេលណាត្រូវធ្វើអ្វី? ពេលណាត្រូវនិយាយអ្វី?និងជាពិសេសពេលណាដែលត្រូវនៅស្ងាត់ស្ងៀមគឺជាគន្លឹះនៃភាពជោគជ័យរបស់អ្នកដឹកនាំក៏ដូចជារបស់អ្នកនយោបាយ។
ដូច្នេះភាពស្ងប់ស្ងាត់ពីរឿងនយោបាយរបស់លោក ហ៊ុន សែន មិនមែនជារឿងចៃដន្យនោះឡើយពោលគឺមកពីលោកយល់ឃើញថាកាលៈទេសៈនេះគ្មានតម្លៃទាល់ តែសោះដែលត្រូវចំណាយពេលនិយាយរឿងនយោបាយជាពិសេសនិយាយពីគូបដិបក្ខដែលកំពុងបាក់លោងទៅហើយនោះ ។ ក្នុងស្ថានភាពបែបនេះយុទ្ធសាស្ត្ររបស់បុរសខ្លាំងដែលខ្ញុំធ្លាប់កត់ សំគាល់នោះគឺ «ទុកអោយសត្រូវរឺគូរប្រជែងខ្សោយមិនស្លាប់ រឺខ្សោយមុនស្លាប់»។
ផ្ទុយទៅវិញនេះជាពេលវេលាដែលត្រូវគិតគូរពីយុទ្ធសាស្ត្រនិងគោលនយោបាយធំៗសម្រាប់ជាតិនិងប្រជាជនជាពិសេសពេលនេះពិភពលោកបាននិងកំពុងព្រួយបារម្ភនិងដោះស្រា យបញ្ហាជំងឺរលាកសួតប្រភេទថ្មីឈ្មោះកូរ៉ូណា ។ ដូច្នេះរឿងនយោបាយកំប៉ិកកំប៉ុកអង្ករកំប៉ុងមួយចំនួនក៏ក្លាយជាកាកសំណល់ដែលគេបោះចោលក្នុងធុងសំរាមបាត់ទៅហើយជាពិសេសចាប់តាំងពីក្រោយថ្ងៃទី ៩វិច្ឆិកា២០១៩មកអ្វីៗក៏បានកើតឡើងដូចការព្យាករណ៍ទុកមែនពោលគឺអ្នកនយោបាយដែលលោក កឹម សុខា ដាក់រហស្សនាមថា « ក្បាលមិន ជាប់មេឃ ជើងមិនជាប់ដី» ត្រូវបានគេលុបឈ្មោះចេញពីសង្វៀននយោបាយកម្ពុជាបាត់ទៅហើយ។
ប៉ុន្តែអ្វីដែលគួរកត់សម្គាល់ពេលនេះគឺនៅពេលដែលលោក ហ៊ុន សែន ស្ងៀមស្ងាត់លោក កឹម សុខា បែរជាកំពុងលៀនអណ្តាតក្នុងការតតាំងក្តីនៅឯតុលាការក្នុងសំ ណុំរឿង«សន្ទិដ្ឋិភាពជាមួយបរទេស» រឺរឿង «ក្បត់ជាតិ» ទៅវិញ។ សំណុំរឿងនេះកំពុងសង្កត់កជនជាប់ចោទ កឹម សុខា ឲ្យលៀនអណ្តាតជារៀងរាល់ថ្ងៃ ។លៀនអណ្តាតពីព្រោះម្យ៉ាងដោយ សារតែក្រុមមេធាវីដើមបណ្តឹងមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុក ។ រីឯម្យ៉ាងទៀតបន្ថែមពីលើភស្តុតាងដែលមេធាវីដើមបណ្តឹងមានក្នុងដៃលោក កឹម សុខា ខ្លួនឯងស្រាប់តែដោយខ្ជីខ្ជារ ទាមទារឲ្យតុលាការបញ្ចាំងវីដេអូជាងមួយម៉ោងដែលខ្លួនគិតថាជាការដោះបន្ទុកពីការចោទប្រកាន់។ ប៉ុន្តែផ្ទុយពីការរំពឹងទុកមេធាវីដើមបណ្តឹងបានចាត់ទុកឯកសារវីដេអូនោះថាមានតម្លៃណាស់ក្នុងការបញ្ជាក់ថាភស្តុតាងដែលមេធាវីដើមបណ្តឹងបានដាក់ចូលតុលាការគឺ ជាភស្តុតាងដែលមានមូលដ្ឋានកាន់តែរឹងមាំពីព្រោះអ្វីដែលមានក្នុងវីដេអូខ្លីនោះក៏មានទាំងស្រុងនៅក្នុងឃ្លីបវីដេអូវែងរបស់លោក កឹម សុខា ដោយគ្មានការកែច្នៃកាឡៃអ្វីទាំងអស់។ ហេតុដូច្នេះហើយបានជាមេធាវី ដើមបណ្តឹងបានចាត់ទុក ភស្តុតាងដែលដាក់ដោយលោក កឹម សុខា គឺដើម្បីដាក់បន្ទុកលើលោក កឹម សុខា ខ្លួន ឯងទៅវិញ។
បន្ថែមពីលើនេះក៏អាចចាត់ទុកថាជារឿងមហាស៊យរបស់លោក កឹម សុខា ក៏ថាបានដែរ ពីព្រោះខណៈដែលខ្លួនកំពុងតតាំងក្តីយ៉ាងលំបាក ដើម្បីដោះបន្ទុកស្រាប់តែ លោក សម រង្ស៊ី ឯណោះវិញក៏បានផ្តល់សក្ខីកម្មអំពីភាពជាប់ពាក់ព័ន្ធរបស់លោក កឹម សុខានិងរបស់ សម រង្ស៊ី ខ្លួនឯងក្នុងសំណុំរឿងឃុបឃិតជាមួយបរទេសដើម្បី ផ្តួលរំលំរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។
សម រង្ស៊ី បានបង្ហោះតាមហ្វេសប៊ុកផេកផ្លូវការនូវ សំណេរជាអក្សរផងនិងរូបភាពជាច្រើ នផងដោយបញ្ជាក់ថារូបលោក សម រង្ស៊ី ផ្ទាល់ក៏ដូចជាលោក កឹម សុខា ដែរបានជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយផែនការក្បត់ជាតិដើម្បីរៀបចំធ្វើបដិវត្តន៍ផ្តួលរំលំដែលជាទោសឧក្រិដ្ឋ។ ការសារភាពរបស់លោក សម រង្ស៊ីត្រូវគេមើលឃើញថាជាចេតនាយ៉ាងច្បាស់ក្រឡែតក្នុងការដាក់បន្ទុកបន្ថែមលើលោក កឹម សុខា ក្នុងមហិច្ឆិតាដណ្តើមអំណាចក្នុងបក្សមកកាន់កាប់វិញតែប៉ុណ្ណោះ។ភស្តុតាងដែលផ្តល់ដោយលោក សម រង្ស៊ី ត្រូវបានមេ ធាវីដើមបណ្តឹងប្រកាសទទួលយកដោយអំណរគុណដើម្បីដាក់បន្ទុកបន្ថែមលើជនជាប់ ចោទកឹម សុខា។ ដោយសារតែភស្តុតាងបន្ថែមលើភស្តុតាងបែបនេះហើយដែលបានធ្វើឲ្យការដាក់បន្ទុកលើលោក កឹម សុខា កាន់តែមានទម្ងន់ធ្ងន់លៀនអណ្តាតពិបាកនឹងរើខ្លួនរួចណាស់។
ងាកទៅមើលលោក សម រង្ស៊ី ឯណោះវិញចាប់តាំងពីលោក ហ៊ុន សែន លែងនឹកនាដល់ រីឯសារព័ត៌មានក្នុងស្រុកនិងក្រៅស្រុកនានាក៏នាំគ្នាឈប់និយាយពីឈ្មោះអ្នកនយោបាយរូបនេះតទៅទៀតដែរ។ កុំថាឡើយការនិយាយដោយចំពោះសូម្បីតែនិយាយដោយប្រយោលក៏លោក ហ៊ុន សែន មិននឹកនាដែរ ។ ស្ថានភាពបែប នេះហើយដែលបានធ្វើឲ្យ សម រង្ស៊ី បាត់ឈ្មោះអស់សំឡេងពីឆាកនយោបាយកម្ពុជាស្ទើរតែទាំងស្រុង ។ ដោយដឹងថាខ្លួនអស់តម្លៃដោយសារតែនយោបាយបោក ប្រាស់ប្រជាភិថុតិរុកគួនឆ្កិះឆ្កៀលដដែលៗទើបសម រង្ស៊ី ក៏កើតចិត្តភ័យព្រួយនិងចង់មានឈ្មោះនិងសំឡេងឡើងវិញ។
ដើម្បីសម្រេចគោលដៅនេះ សម រង្ស៊ី គ្មានជំរើសអ្វីក្រៅតែប្រើមធ្យោបាយតែមួយគត់ដែលធ្លាប់ប្រើដដែលៗជាហូរហែរមកនោះគឺខំប្រឹងតោងកាលីបលោក ហ៊ុន សែន ក្រែងលោកនាយករដ្ឋមន្ត្រីឆ្លើយឆ្លងជាមួយ។ ស្នៀតតោងកាលីបលោក ហ៊ុន សែន ដែលសម រង្ស៊ី បានប្រើចុងក្រោយនេះគឺការបង្ហោះរូបភាពជាប់ជាមួយលោក ហ៊ុន សែន ក្នុងហ្វេសប៊ុកនិង និយាយចាក់ដោតដើម្បីឲ្យបុរសខ្លាំងកម្ពុជាឆ្លើយតប។ ពេលខ្លះបង្ហោះតាមហ្វេសប៊ុក ពេលខ្លះខំស្រែកឡែឡែតាមវិទ្យុអាស៊ីសេរី។ ប៉ុន្តែកិច្ច ខិតខំប្រឹងប្រែងរបស់សម រង្ស៊ី មិនទទួលបាន លទ្ធផលនោះឡើយពោលគឺទោះជា សម រង្ស៊ី ខំបង្ហោះរូបថតនិង និយាយចាក់ដោត ចាក់ចង្កេះយ៉ាងណា ក៏លោក ហ៊ុន សែន មិនចាប់អារម្មណ៍សោះឡើយ។ ការនៅស្ងៀមស្ងាត់មិនតបតក៏ព្រោះតែលោក ហ៊ុន សែន យល់ច្បាស់ណាស់ថា សម រង្ស៊ីជាមនុស្សគ្មានតម្លៃដែលត្រូវតប តជាមួយទាល់តែសោះ។
ខ្ញុំយល់ឃើញថាការយល់ឃើញបែបនេះរបស់លោក ហ៊ុន សែន ពិតជាត្រឹមត្រូវណាស់ពីព្រោះកុំថាឡើយដល់ទៅលោក ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីសូម្បី តែសារព័ត៌មាននិងប្រជាពលរដ្ឋទូទៅក៏មិនចាត់ទុកអ្នកនយោបាយ«ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី» រូបនេះក្នុងក្រសែភ្នែកទៀតដែរ។ ហើយបើនិយាយដោយខ្លី បើលោក ហ៊ុន សែន កាន់តែនៅស្ងៀមស្ងាត់ សម រង្ស៊ី កាន់តែអស់តម្លៃ កឹម សុខា កាន់តែលៀនអណ្តាតគឺលៀនអណ្តាតដោយសារស្នាដៃ សម រង្ស៊ី ដែលចង់ល្បីឈ្មោះឡើងវិញនិងចង់ក្តាប់អំណាចឲ្យជាប់មិនព្រលែងឲ្យ កឹម សុខា ម្តងទៀតនោះទេ ។ បើដូច្នេះមែនប្រហែលជាត្រូវរង់ចាំដល់សេះដុះស្នែងហើយទើបលោក ហ៊ុន សែន ប្រោសជីវិតនយោបាយអោយ សម រង្ស៊ី ឡើងវិញ៕BR
ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ
