Home ព័ត៌មានជាតិ សេដ្ឋកិច្ច សិប្បកម្ម​អារ...

សិប្បកម្ម​អារឈើ​របស់​យោធា​ម្នាក់​ចាប់ផ្តើម​បើក​ឡើងវិញ​បន្ទាប់ពី​ចុះបង្ក្រាប​បាន​មួយរយៈ​ខ្លី​

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ប្រភព​ច្បាស់ការ​មួយ​ដែលជា​អ្នករកស៊ី​ឈើ​ដូចគ្នា​បាន​លួច​បង្ហើប​ប្រាប់​អ្នកយកព័ត៌មាន​យើង​ឱ្យដឹង​នៅរ​ថ្មីៗ​នេះ​ថា​ឈើ​១​រ៉ឺម៉ក​ដែល​ដឹក​ចេញពី​ត្រង់ចំណុច​ភូមិ​ដំណាក់​ហ្លួង​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​។​ឆ្ពោះទៅកាន់​ទីតាំងនៅ​ត្រង់​ចំណុច​មុខ​ហាង​គុយទាវ​កាហ្វេ​យីហោ​តែ​តៃ​លី​ស្ថិតនៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់​ដប​ង​។​គឺជា​ឈើ​របស់លោក​ស៊ីវ​វាសនា​ហៅ​ខ្នុ​យ​ជាម​ន្ត្រី​យោធា​នៅ​ច្រក​៤០០​ស្រុក​សំឡូត​។​

​អ្នក​រ៉ឺម៉ក​ដឹកជញ្ជូន​ឈើ​យកមក​ចូល​រោង​សិប្ប​កម្មនេះ​បាន​និយាយថា​ឈើ​នេះ​គឺ​មន្ត្រី​យោធា​ម្នាក់​នោះបាន​ដឹកយក​ទៅ​ផ្ញើ​គេ​នៅ​ទីតាំងនៅ​ភូមិ​ដំណាក់​ហ្លួង​ជា​បណ្តោះអាសន្ន​សិន​ដោយសារ​កន្លងមក​ខាង​កម្លាំងចម្រុះ​បាន​បើក​កិច្ច​ប្រ​ត្តិ​ប​ត្តិ​ការចុះ​បង្ក្រាប​រោង​ម៉ាស៊ីន​រ៉ៃ​អា​ឈើ​និង​សិប្បកម្ម​កែច្នៃ​និង​លួចលាក់​អារឈើ​ខុសច្បាប់​ដែល​ឈ្មួញ​ដឹកជញ្ជូន​មក​តាម​ពី​បណ្តា​ស្រុក​នានា​ចូលមក​ទឹកដី​ក្រុង​បាត់ដំបង​ព្រមទាំង​ដកហូត​បាន​ឈើ​ចម្រុះ​ជាង​សែសិប​ម៉ែត្រគូប​ដកហូត​ម៉ាស៊ីន​រ៉ៃ​អារឈើ​និង​វត្ថុតាង​មួយចំនួន​ផង​យកទៅ​រក្សាទុក​នៅ​កន្លែង​ថ្នាល​ដាំ​កូនឈើ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​រួចហើយ​។​

ប្រ​ភ​ព័ត៌មាន​ដដែល​បានឱ្យដឹងថា​នៅមាន​រោង​សិប្បកម្ម​អារឈើ​លួចលាក់​ជាច្រើន​ទៀត​កើត​​ឡើង​ដូច​ផ្សិត​ត្រូវ​ទឹកភ្លៀង​ដោយ​ជ្រក​ក្រោម​ស្លាក​អារឈើ​ស៊ីឈ្នួល​ឱ្យគេ​ហើយ​ប​ង៉​លុយ​ឱ្យ​ខណ្ឌ​រដ្ឋ​ព្រៃឈើ​ជាការ​ស្រេច​៕S/


​រូប​ថ​តៈ​រោង​សិប្បកម្ម​អារឈើ​របស់​មន្ត្រី​យោធា​ចាប់ផ្តើម​ប​ដឹកឈើ​ដើម្បី​អារ​ជា​បណ្តើ​ររៗ​ហើយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...