Home ព័ត៌មានអន្តរជាតិ អង់គ្លេសចាកចេ...

អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប និងចាប់ផ្តើមទំព័រប្រវត្តិសាស្ត្រថ្មីរបស់ខ្លួន

ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប ដោយនាំមកនូវទីបញ្ចប់នៃសមាជិកភាពរបស់ខ្លួនក្នុងក្លឹបព្រុយសែលរយៈពេលជិតកន្លះសតវត្សរ៍មកនេះ។

លោកនាយករដ្ឋមន្រ្តីបូរីស ចនសុនបានទទួលស្គាល់ថាវាអាចនឹងមាន “ភាពរអាក់រអួលនៅតាមផ្លូវ” នៅពេលប្រទេសនេះឈានចូលយុគសម័យថ្មី ប៉ុន្តែលោកបានទទូចថា Brexit អាចនឹងបញ្ចេញសក្តានុពលពេញលេញរបស់ចក្រភពអង់គ្លេស។

លោកចនសុនបានទទួលស្គាល់ថាច្បាស់ជាមានអារម្មណ៍ច្របូកច្របល់នៅក្នុងប្រទេសមួយ ដែលនៅកំពុងបែកបាក់គ្នាយ៉ាងខ្លាំងនៅឡើយ បន្ទាប់ពីការទាស់ទែងគ្នាដ៏ជូរចត់រាប់ឆ្នាំអំពី Brexit។

លោកបាននិយាយថា “សម្រាប់មនុស្សភាគច្រើន នេះគឺជាគ្រានៃក្តីសង្ឃឹមដ៏អស្ចារ្យ ជាគ្រាដែលពួកគេគិតថាមិនអាចមានថ្ងៃនឹងមកដល់នោះឡើយ។ ហើយពិតណាស់ក៏មានមនុស្សជាច្រើនដែរ ដែលមានអារម្មណ៍ធុញថប់និងបាត់បង់”។

ចក្រភពអង់គ្លេសបានចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអឺរ៉ុបក្នុងឆ្នាំ ១៩៧៣ ប៉ុន្តែការធ្វើប្រជាមតិឆ្នាំ ២០១៦ បានបង្ហាញពីការចាប់ផ្តើមនៃដំណើរការចាកចេញពីសហភាពអឺរ៉ុប ដែលនាំឱ្យសមាជិកភាពរបស់អង់គ្លេសឈានដល់ទីបញ្ចប់នៅម៉ោង ១១ យប់ថ្ងៃសុក្រទី៣១មករា។

លោកចនសុនបាននិយាយថា ការងាររបស់គាត់ឥឡូវគឺ “នាំប្រទេសនេះរួបរួមគ្នាជាធ្លុងមួយ”។

លោកនិយាយថា “យើងចង់ឱ្យការចាកចេញនេះក្លាយជាការចាប់ផ្តើមនៃយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសដ៏ក្លៀវក្លា ចក្រភពអង់គ្លេស ដែលជាមហាអំណាចដ៏អស្ចារ្យនៅអឺរ៉ុបផង និង សកលលោកផងនៅក្នុងមហិច្ឆតានិងសមត្ថភាពរបស់យើង។ ហើយមិនថាមានការរលាក់ខ្លាំងនៅលើផ្លូវនៅខាងមុខយ៉ាងណានោះទេ ខ្ញុំដឹងថាយើងនឹងជោគជ័យ”៕ ដោយ៖ កញ្ញាដាលីស

អង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនៅម៉ោង ១១ យប់ថ្ងៃសុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular