Home ព័ត៌មានអន្តរជាតិ ប្រជាជនប៉ាឡេស...

ប្រជាជនប៉ាឡេស្ទីនធ្វើបាតុកម្មប្រឆាំងផែនការសន្តិភាពរបស់ត្រាំ ខណៈកងជីវពលបាញ់រ៉ុក្កែតចូលអ៊ីស្រាអែល

ប្រជាជនប៉ាឡេស្ទីនបានធ្វើបាតុកម្មពាសពេញតំបន់កាលពីថ្ងៃសុក្រទី៣១មករាដើម្បីប្រឆាំងនឹងគំនិតផ្តួចផ្តើមអំពីតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីដូណាល់ត្រាំខណៈក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីបបានបាញ់រ៉ុក្កែតនិងកាំភ្លើងត្បាល់ដាក់អ៊ីស្រាអែល ដោយនាំឱ្យមានការវាយប្រហារសងសឹកវិញ។

ប្រជាជនប៉ាឡេស្ទីនបានច្រានចោលផែនការរបស់លោកត្រាំ ដែលអនុគ្រោះយ៉ាងខ្លាំងដល់អ៊ីស្រាអែលហើយអាចនឹងអនុញ្ញាតឱ្យអ៊ីស្រាអែលកាត់យកទីលំនៅរបស់ជនជាតិជ្វីហ្វទាំងអស់ធ្វើជាទឹកដីខ្លួនរួមជាមួយជ្រលងភ្នំហ្ស៊កដានីនៅតំបន់វេសប៊ែង ដែលអ៊ីស្រាអែលកាន់កាប់។ ប្រជាជនប៉ាឡេស្ទីនត្រូវបានគេផ្តល់សិទ្ធិគ្រប់គ្រងដោយខ្លួនឯងដែលមានដែនកំណត់នៅតំបន់ហ្គាហ្សា ផ្នែកខ្លះនៃតំបន់វេសប៊ែង និងតំបន់មួយចំនួននៃប្រទេសអ៊ីស្រាអែល ដែលសឹងតែគ្មានប្រជាជនរស់នៅដើម្បីជាថ្នូរនឹងការបំពេញតាមលក្ខខណ្ឌដ៏វែងអន្លាយ។

យោធាបាននិយាយថាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើគោលដៅរបស់ពួកសកម្មប្រយុទ្ធនៅក្នុងតំបន់ហ្គាហ្សាកាលពីព្រឹកថ្ងៃសុក្រភ្លាមៗបន្ទាប់ពីពួកប៉ាឡេស្ទីនបាញ់រ៉ុក្កែត ៣ គ្រាប់ទៅលើអ៊ីស្រាអែល ដែល២គ្រាប់ត្រូវបានស្ទាក់ចាប់បាន។

យោធាអ៊ីស្រាអែលនិយាយថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏បានបង្ហោះ “បាឡុងផ្ទុករំសេវផ្ទុះ” ទៅកាន់អ៊ីស្រាអែលផងដែរ ហើយអ្នកបាញ់កាំភ្លើងស៊ីពបានបាញ់កម្ទេចអង់តែនសង្កេតការណ៍មួយ។ យោធាបន្តទៀតថា ខ្លួនបានវាយប្រហារគោលដៅដែលទាក់ទងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសដើម្បីជាការឆ្លើយតប ក្នុងនោះរួមមានទាំងហេដ្ឋារចនាសម្ព័ន្ធក្រោមដីដែលប្រើដើម្បីផលិតអាវុធផងដែរ។

ពេញមួយថ្ងៃសុក្រម្សិលមិញក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាបានបាញ់កាំភ្លើងត្បាល់និងគ្រាប់ផ្លោងជាច្រើនគ្រាប់។ រថក្រោះអ៊ីស្រាអែលបានបាញ់ទៅលើប៉ុស្តិ៍យោធាហាម៉ាសមួយកន្លែង ហើយយន្តហោះរបស់អ៊ីស្រាអែលបានវាយប្រហារទៅលើទីតាំងក្រុមសកម្មប្រយុទ្ធនេះបន្ថែមទៀតនៅតំបន់ហ្គាហ្សានៅព្រឹកថ្ងៃសៅរ៍នេះ។

មិនមាននរណាម្នាក់រងរបួសនោះទេក្នុងការបាញ់ដាក់គ្នាទៅវិញទៅមកនេះ ប៉ុន្តែស្ត្រីជនជាតិអ៊ីស្រាអែលម្នាក់បានរបូតដៃធ្លាក់ទារកអាយុ ៣ សប្តាហ៍របស់នាងខណៈពេលកំពុងរត់ចូលជ្រកការពារគ្រាប់ផ្លោង ក្នុងពេលមានការវាយប្រហារដោយគ្រាប់រ៉ុក្កែត នេះយោងតាមសេវាជួយសង្គ្រោះបន្ទាន់ឈ្មោះ United Hatzalah ។ ទារកនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយស្ថិតក្នុងស្ថានភាពនឹងនរ៕ ដោយ៖ កញ្ញាដាលីស

ប្រជាជនប៉ាឡេស្ទីនធ្វើបាតុកម្មប្រឆាំងផែនការសន្តិភាពរបស់ត្រាំកាលពីថ្ងៃសុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជុំ​ត្រួតពិនិត្យ និង​គ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ខ្សែ​ផ្លូវ​សរុប​ទាំង​៣៨​ប...

ដោយ​: សុផល / សៀមរាប​: លោក...

សម្តេច​តេ​ជោ ហ៊ុន សែន សម្...

ដោយ​: តារា​រិ​ទ្ធ / សៀមរា...

ក្រសួង​អប់រំ​ពន្យារពេល​ប្...

​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ...