ឆ្នាំជូត
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះទោះបីមានបញ្ហាអ្វីក៏ដោយបើលោកអ្នកតាំងចិត្តធ្វើការនោះផ្លែផ្កាដែលទទួលបានមកវិញពិតជាឆ្លើបតបដូចជាទីពេញចិត្តជាក់ជាពុំខាន។ចំពោះស្ត្រីលោកអ្នកជួបបញ្ហាស្មុគស្មាញច្រើនហើយនៅផ្ទះសម្បែងទៀតសោតមានតែភាពរកាំរកូសនិងចាប់កំហុសគ្នា។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារពេលនេះក៏ជាឱកាសមួយប្រពៃណាស់ព្រោះល្អទាំងការចូលស្តីដណ្តឹងនិងការរៀបចំអាពាហ៍ពិពាហ៍៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះចំពោះលោកអ្នកស្ត្រីតែងកើតមានបញ្ហាលំបាកចិត្តនិងរឿងរាវមិនល្អយាយីច្រើនចំពោះមុខផង។ចូរលោកអ្នកធ្វើបុណ្យដាក់ទានខ្លះដើម្បីបំបាត់ចង្រៃឧបទ្រពចេញពីខ្លួន។អ្នកប្រកបរបររកស៊ីជួញដូរវិញពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នការជួយយកអាសារគេព្រោះច្រើនយកគុណប្តូរទោសមកវិញទេ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើលោកអ្នកចង់រៀបអាពាហ៍ពិពាហ៍ឬផ្សំផ្គុំគ្រួសារច្រើនជួបរឿងរកាំចិត្តបន្តិចតែយ៉ាងណាក៏ដំណើរការទៅមុខជានិច្ច៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើលោកអ្នកចង់ជួបចរចា ឬទំនាក់ទំនងការងារអ្វីមួយតែងសម្រេចជោគជ័យដូចគាប់បំណងជានិច្ច។ចំណែកការបំពេញកិច្ចការងារវិញទោះមិនមានអ្វីល្អគួរកត់សម្គាល់តែក៏មានភាពសុខដុមជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបើកហាងថ្មីឬទិញកន្លែលក់ដូរថ្មីតែងជោគជ័យដូចសមប្រកបផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តី សុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តឬចុះប្រកប ការងារតូចធំអ្វីមួយផង។ការប្រកបការងារបើលោកអ្នកចង់ធ្វើអ្វីមួយគប្បីគិតឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះថា បើធ្វើអ្វីមួយល្អហើយដល់ថ្ងៃខាងមុខនេះអ្វីៗក៏ល្អទៅជាមួយដែរ។ អ្នកប្រកបរបររកស៊ីជួញ ដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាជួបផលអាក្រក់ច្រើនជាងល្អបន្តិច។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អ៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវប្រយ័ត្នប្រយែងនិងមើលគេឯងខ្លះទើបពុំកើតបញ្ហាអ្វីកើតឡើង។ការប្រកបការងារនៅថ្ងៃនេះដែរលោកអ្នកត្រូវចេះទប់ស្កាត់បញ្ហាហើយបើឃើញធំត្រូវធ្វើឱ្យតូចហើយមិនត្រូវពង្រីកបញ្ហានាំជួបការលំបាកក្នុងការទប់ស្កាត់នៅពេលក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លា។
រីងបញ្ហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេពីព្រោះច្រើនជួបគូកម្មជាងគូព្រេង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីដួងរាសីមិនល្អពេកក្តីតែការបំពេញការងារអ្វីក៏តែងឆ្លើយតបមកវិញគ្រាន់ហុចជាផ្លែផ្កានឹងទទួលផលសម្រេចដូចសេចក្តីប្រាថ្នាផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តី សុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ ថ្ងៃនេះមានជោគសិរី ហើយបើលោកអ្នកចង់ធ្វើអ្វីមួយក៏តែងមានការចម្រើន លូតលាស់សន្សឹមៗទៅមុខជានិច្ច។ការប្រកបការងារទោះធ្វើអ្វីក៏ដោយមានក្រុមមនុស្សតែងខ្លាចក្រែងនិងអាណិតស្រឡាញ់ច្រើនឡើងវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពរលូនល្អទៅមុខជានិច្ចហើយបើលោកអ្នកចង់បើកមុខរបរថ្មីឬចង់ចរចាទិញអ្វីមួយជាឱកាសល្អប្រពៃបំផុត។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកហើយបើចង់ផ្សះផ្សា ជម្លោះជាពេលវេលាល្អព្រោះឆាប់ប្រែប្រួលពីអាក្រក់មកល្អណាស់ផង ៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវធ្វើដោយមានសតិបញ្ញានិងប្រើបញ្ញាជាអាវុធទើបពុំកើតបញ្ហាអ្វីមួយឡើង។សម្រាប់ការរស់នៅក៏ដូច្នេះដែរលោកអ្នកត្រូវរក្សាភាពនឹងធឹងហើយមិនត្រូវយករឿងរាវអ្នកដទៃលើកមកនិយាយច្រើនឡើយព្រោះជញ្ជាំងមានត្រចៀកប្រយ័ត្នក្លាយជាកម្មវត្ថុជម្លោះវិវាទជាមួយអ្នកដទៃ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបប៉ុន្មានទេគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។
រី៝ឯសម្ព័ន្ធស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខនិងមានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកអាចទទួលនូវភាព ក្តៅខ្លះ ត្រជាក់ខ្លះហើយការបំពេញ ការងារអ្វីមិនសូវជារលូនល្អទេព្រោះមានបញ្ហារកាំចិត្តច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្សសម្តីបន្តិចទើបជាការប្រពៃបំផុត៕
ឆ្នាំរកា
នៅថ្ងៃនេះបញ្ហាមួយចំនួនលោកអ្នកមិនអាចគេចបានទេត្រូវតែដើរឆ្លងកាត់ ហើយត្រូវពុះពារប្រសើរជាងរត់គេចបញ្ហា។ក្រៅពីនេះលោកអ្នកត្រូវយកចិត្តទុកដាក់ការបំពេញការងារតូចធំឱ្យបានល្អទើបពុំជះឥទ្ធិពលណាមួយមកវិញនៅគ្រាក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយការរកផលម្រៃជួបការលំបាកហើយពិសេសក្រុមមនុស្សតាមព្យាបាទយាយីទៀតផង។ចំណែកការធ្វើដំណើរគ្រប់ទិសទីពិសេសបុរសមិនត្រូវសេព គប់បនល្បែងស្រីស្រាឡើយប្រយ័ត្នឥតការអ្វីសោះនាំឧបទ្រពចង្រៃដាក់ខ្លួន។
រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងយកតែត្រូវរៀងៗខ្លួន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយទោះធ្វើអ្វីក៏រលូនល្អ និងមានភាពភ្លឺថ្លាគួរសម។ក្នុងផ្ទះសម្បែងរបស់លោកអ្នកមានភាពស្រស់ស្រាយគួរសមហើយកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំណាស់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងហុចផ្លែផ្កាមកវិញគួរសមឯមុខរបរទៀតសោតក៏មានភាពសុខដុមល្អដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារឬចង់រៀបការជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកទោះធ្វើអ្វីគួរប្រុងប្រៀបរៀបចំពត់ចិត្តគំនិតហើយមិនត្រូវយកភាពរឹងមានះដាក់ខ្លួនឡើយប្រយ័ត្នធ្លាក់ក្នុងជម្លោះណាមួយនាំដំបៅចិត្តយូរអង្វែង។ការរស់នៅជួបបញ្ហាស្មុគស្មាញច្រើនបន្តិចប៉ុន្តែយ៉ាងណាបើចេះដោះស្រាយនោះបញ្ហាធំនឹងប្រែក្លាយជាតូចវិញជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមិនមែនអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខប៉ុន្តែលោកអ្នកមិនត្រូវភ្លើតភ្លើនហួសហេតុពេកឡើយដើម្បីចៀសវាងកុំឱ្យខូចអនាគតភ្លឺស្វាង៕