អធិការស្រុកសំឡូតឃាត់ខ្លួនជនសង្ស័យម្នាក់និងម៉ាទឹកកកជិត ២ក្រាម

ដោយៈគ្រញូង/បាត់ដំបង ៖ កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានឃាត់ខ្លួនសង្ស័យ ម្នាក់នៅចំណុចក្រុមទី៩ ភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ព្រមទាំងរឹបអូសថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២ថង់ទម្ងន់១,២៥ក្រាមហើយបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដើម្បីបញ្ជូនបន្តទៅតុលាការពីបទរក្សាទុក ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ។

លោក កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូតបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សៀងហឿនភេទប្រុសអាយុ៤១ឆ្នាំនភូមិ ឃុំខាលើ។

សមត្ថកិច្ចបានធ្វើការដកហូត នូវវត្ថុតាងមួយចំនួនរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន២ថង់ទម្ងន់១,២៥ក្រាមទូរស័ព្ទដៃនិងលុយខ្មែរ៦ម៉ឺនរៀល។

លោក សុខ និមល នាយការិយាល័យស្តីទីបានបញ្ជាក់ថាក្រោយពេលជនសង្ស័យបានឆ្លើយសារភាពរួចមកលោកស្នងការខេត្ត បានបញ្ជាឱ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន​ជនសង្ស័យព្រមវត្ថុតាងទៅតុលាការចាត់ការតាមនីតិវិធី៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular