ដោយ:វណ្ណៈ/ព្រះសីហនុ ៖ អគ្គិភ័យបានឆាបឆេះឡចំហុយនៅរោងចក្រផលិតក្តារបន្ទះក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលើកទី២ កាលពីម៉ោងជាង៨យប់ថ្ងៃ៣១ មករា ២០២០។
សមត្ថកិច្ចបានចុះអន្តរាគមន៍ និងបញ្ជូនរថយន្តពន្លត់អគ្គិភយ័ទៅជួយពន្លត់កុំឲ្យរាលដាលធ្ងន់ធ្ងរ។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តថ្លែងថា ករណីអគ្គិភយ័នេះកើតឡើងនៅទីតាំងដែលធ្លាប់ឆេះម្តងរួចមកហើយ និងថាបច្ចុប្បន្នគិតត្រឹមម៉ោង៨កន្លះយប់ថ្ងៃដដែលនេះ សមត្ថកិច្ចគ្រប់គ្រងបានហើយ និងកំពុងបន្តពន្លត់អាចនឹងរលត់ទៅវិញនៅពេលបន្ទាប់នេះ៕B/Ha


