ភ្នំពេញ: សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដាក់គោលដៅបីចំណុចធំៗក្នុង ទ្រនូវកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានស្ថេរភាពជាប់រហូត និង បន្តជំរុញទៅមុខ។
នៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅសណ្ឋាគារ កាំបូឌី យ៉ាណា កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម មាន ប្រសាសន៍ថាវិស័យអចលទ្រព្យ នៅកម្ពុជាអាច មានភាពរឹងមាំ ដើម្បីទ្រទ្រង់កំណើន សេដ្ឋកិច្ចកម្ពុជានោះដាក់គោលការណ៍បី ចំណុចសំខាន់ៗ ដោយមាន ភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារវាយតម្លៃ និង ការអភិវឌ្ឍគម្រោង។
លោកបានបញ្ជាក់ថា ដើម្បីឱ្យទីផ្សារអចលនវត្ថុអាចដំណើរការទៅប្រកបដោយនិរន្តភាពចាំ បាច់ត្រូវទាមទារឱ្យមានការពង្រីកក្រមសីកធម៌វិជ្ជាជីវៈនៅក្នុងទីផ្សារអចលនវត្ថុដើម្បីជៀស វាងការវិវាទដីធ្លី ការបំប៉ោងតម្លៃអចលនវត្ថុនិងដើម្បីបង្កើននូវភាពជឿទុកចិត្តដល់វិនិយោគ គិនជាតិ និងអន្តរជាតិ ដើម្បីអនុញ្ញាតឱ្យពួកគាត់បន្តណែនាំអ្នកវិនិយោគផ្សេងទៀតចូលមក វិនិយោគនៅក្នុងប្រទេសកម្ពុជា ជាបន្ថែមទៀត។
លោក ច្រឹក សុខនីម បានថ្លែងទៀតថា សមិទ្ធផលទាំងអស់នេះអាចសម្រេចទៅបានដោយមាន សន្តិភាព និងស្ថិរភាពនយោបាយដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យសេដ្ឋកិច្ច ប្រទេសកម្ពុជាសម្រេចបាននូវកំណើនក្នុងរង្វង់ ៧ភាគរយ ជារៀងរាល់ឆ្នាំ។ចក្ខុវិស័យនៃការរីក លូតលាស់យ៉ាងឆាប់រហ័សនេះ បានទាក់ទាញភ្នាក់ងារអចលនវត្ថុរាប់រយក្រុមហ៊ុនឲ្យចូល រួមវិនិយោគក្នុងវិស័យសេវាកម្មអចលនវត្ថុដើម្បីគាំទ្រដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគារលំនៅដ្ឋានប្រហែលជាង ៣០០គម្រោង ដែលកំពុងដំណើរការនៅកម្ពុជា។ ស្របពេល ដែលយើងកំពុងមានឱកាសទីផ្សារទូលំទូលាយបែបនេះសមាគមនៅតែមានការព្រួយបារម្ភអំពីកង្វះខាតក្រុមហ៊ុនផ្តល់សេវាកម្ម និងធនធានមនុស្សសម្រាប់បំពេញសេចក្តីត្រូវការក្នុងទីផ្សារ អចលនវត្ថុក៏ដូចជាវិស័យឧស្សាហកម្មអចលនវត្ថុ។
លោក សុខនីម បានបន្តថា លោកមើលឃើញច្បាស់ពីគុណតម្លៃនៃផ្នែកសំខាន់ៗទាំង៣ ដែល ឈរជាសរសរស្ដម្ភក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងនាមជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសហការជាមួយអនុប្រធាន និងក្រមការងារស្នូលរបស់ សមាគម ព្រមទាំងដៃគូដោយបានសម្រេចបណ្តុះបណ្តាលនូវជំនាញវិជ្ជាជីវៈភ្នាក់ងារអចលន វត្ថុប្រមាណជាង ១.០០០នាក់។
ក្រៅពីនេះប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅមានការ បណ្តុះបណ្តាលភ្នាក់ងារវាយតម្លៃអចលនវត្ថុប្រមាណជាង១២៥នាក់ចែករំលែកអំពីការគ្រប់គ្រង លើវិស័យអចលនវត្ថុប្រមាណជាង២៥០នាក់តាមរយៈកម្មវិធីធុរកិច្ចអាជីវកម្ម (Real Estate Business Support Program) និងការចែករំលែកចំណេះ ដឹងជាសាធារណៈប្រមាណជាង ៨០០នាក់ ហើយសមាគមបាននាំសមាជិកទៅសិក្សារៀនសូត្រនិងផ្លាស់ប្តូរពាណិជ្ជកម្ម ជាលក្ខណៈអន្តរជាតិទាំងនៅក្នុងតំបន់អាស៊ាន និងអឺរ៉ុបផងដែរ។ លើសពីនេះទៀតសមាគម បានសហការជាមួយសមាគម_NationalAssociation of Realtors-NAR,នៅសហរដ្ឋអាម៉េរិក ធ្វើការបណ្តុះ បណ្តាលជំនាញភ្នាក់ងារអចលនវត្ថុកម្រិតអន្តរជាតិ ប្រមាណជាង ១២៥នាក់ ដើម្បីក្លាយជាអ្នកជំនាញអចលវត្ថុនិងជាសមាជិក NARដែលជាស្ថាប័នមួយទទួលស្គាល់ដោយ អន្តរជាតិ៕ ដោយ បូរិន