រថយន្តធុនធំបុកជាមួយម៉ូតូ​បណ្តាល​ឲ្យស្លាប់មនុស្ស​ម្នាក់ភ្លាមៗ​នៅនឹងកន្លែង

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ រថយន្តធុនធំមិនស្គាល់ម៉ាកបើកបុកកិនម៉ូតូ​បត់ឆ្លងផ្លូវ​បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅតាមបណ្តោយ​ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៤០និង៤១ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

មន្ត្រីនគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ​មានឈ្មោះ ទឺន ធួន ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិតាដែងចាស់ឃុំពោធិម្រាល ស្រុកបសេដ្ឋ ជិះម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្លងផ្លូវ​ទៅខាងឆ្វេងដៃ ត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក និងអត្តសញ្ញាណ បុកកិនជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ហើយអ្នកបើកបររថយន្តបង្កបានបន្ថែមល្បឿន រត់គេចខ្លួនបាត់ស្រមោល។

ប្រភពបានបន្តថា ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានមន្ត្រីជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកម៉ូតូជនរងគ្រោះ​សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារវិញ ហើយ​សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរករថយន្តបង្កយកមកផ្ដន្ទាទោសពេលក្រោយ៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular