បុរសនេសាទម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនេសាទបានសត្វចម្លែកមានជើង៣មិនដឹងជាអ្វីឱ្យប្រាកដពីមហាសមុទ្រអាត្លង់ទិច។
សត្វចម្លែកមានក្បាលត្រមែងៗនេះត្រូវគេនេសាទបាននៅតំបន់ខូនី អាយលែន (Coney Island) ក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះ។
នៅក្នុងឃ្លីបវីដេអូខ្លី បុរសអ្នកនេសាទបានលាន់មាត់ថា “ម៉ាក់! សត្វស្អីហ្នឹង? ម៉ាក់ឃើញទេ?”។ ស្ត្រីជាម្ដាយបានតបដោយក្ដីភ្ញាក់ផ្អើលថា “ម្ចាស់ថ្លៃ! ស្អីគេហ្នឹងកូន?”។ បុរសជាកូនតបថា “ខ្ញុំមិនដឹងទេ”។
វីដេអូឃ្លីបនេះត្រូវបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម Tik Tokហើយរហូតមកទល់ពេល នេះទទួលបាន Like រហូតដល់ទៅ ១,៤ លាន Like៕ ប្រែសម្រួលៈខុម