បុរសម្នាក់ ដែលមានម្រាមដៃ និងម្រាមជើង រហូតដល់ទៅ ២៨ បានគ្រង តំណែងកំណត់ត្រា ឯតទគ្គកម្ម ហ្គីណេស Guinness Book of Records ជា មនុស្ស មានម្រាមច្រើនបំផុត ក្នុងពិភពលោក។
លោក ដេវេនដ្រា ស៊ូថា (Devendra Suthar) មានជំងឺ polydactyly ពី កំណើត ដែលធ្វើឱ្យគាត់ មានម្រាមរហូតដល់ទៅ ៧ លើប្រអប់ដៃ និងប្រអប់ជើងនីមួយៗ តាំងពីនៅក្នុងផ្ទៃម្ដាយ អំឡុងសប្ដាហ៍ទី៦ ឬ ទី៧។
ទោះជាត្រូវអ្នកស្រុក ហៅថា “បុរសម្រាមច្រើនលើលោក” ក្ដី ក៏បុរសវ័យ ៤៦ ឆ្នាំ ដែលរស់នៅ ក្រុងហ៊ីម៉ាតណាហ្គា (Himmatnagar) រដ្ឋហ្គូចារ៉ាត (Gujarat) ប្រទេសឥណ្ឌា ភាគខាងលិចនេះ មិនអស់សង្ឃឹម ឬបាក់ទឹកចិត្ត ដោយសារតែកើតមកខុសគេ បែបនេះឡើយ។
ប៉ុន្តែបុរសកូន ២ រូបនេះ ដែលមានជំនាញ ជាជាងឈើបានទទួលស្គាល់ ថា ពេលអារ ឬឈូស ឈើម្ដងៗ គាត់តែងតែបារម្ភខ្លាចទើសទែងមុតដាច់ម្រាមដៃ ហើយគាត់ក៏ពិបាករកស្បែកជើង ដែលត្រូវនឹងជើងរបស់គាត់ដែរ៕ ប្រែសម្រួលដោយ: ខុម