ស្របពេលមានពាក្យចចាមអារ៉ាមថាខ្ទឹមសអាចកម្ចាត់វីរុសផ្លូវដង្ហើមកូរ៉ូណា (coronavirus) ក៏កាចសាហាវបាន ស្រាប់តែក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានចេញមុខបញ្ជាក់កាលពី ថ្ងៃសុក្រ ទី៣១ ខែមករា ដើម្បីឱ្យអស់មន្ទិលថា ជ្រក់គីមឈី (Kimchi) អាហារកូរ៉េដ៏ពេញនិយម មួយប្រភេទដែលផ្សំចេញពីស្ពៃក្ដោប ម្ទេស និងខ្ទឹមសរួមជាមួយគ្រឿងផ្សំមួយចំនួនទៀត មិនអាចកម្ចាស់វីរុសកូរ៉ូណា ដែលមានប្រភពចេញពីប្រទេសចិន បានឡើយ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ដែលធ្វើឡើងក្នុងគោលបំណងកែតម្រូវការយល់ខុស ចំពោះវីរុសនេះ និងដើម្បីរម្ងាប់ការភ័យខ្លាចរបស់សាធារណជនក្រសួងដដែលក៏បាននិយាយ ដែរថា កាទទួលទានគីមឈី ដែលនាំចូលពីប្រទេសចិន មិនបង្កហានិភ័យឆ្លងវីរុសកូរ៉ូណា នោះទេ។
ទន្ទឹមនេះ ក្រសួងក៏បានគូសបញ្ជាក់ថាវិធីការពារល្អបំផុតប្រឆាំងនឹងវីរុសនេះគឺត្រូវអនាម័យ ជានិច្ច ជាពិសេសត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់៕ ប្រែសម្រួលៈខុម