ការផ្អាកបាល់ទាត់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសចិនបាននាំឱ្យក្លិបបិសាចក្រហម Manchester United បំពេញបាននូវចន្លោះខ្វះខាតកម្លាំងប្រយុទ្ធរបស់ខ្លួន។
អតីតខ្សែប្រយុទ្ធ Watford អូឌាន អីហ្គាឡូ បានចូលរួមជាមួយ United ដោយលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងរដូវកាលនៅក្នុងខែឧសភាពីក្លិប Shanghai Shenhua នេះយោងតាមមនុស្សម្នាក់ដែលដឹងអំពីកិច្ចព្រមព្រៀងនេះនិយាយកាលពីថ្ងៃសុក្រទី៣១មករា។ មនុស្សម្នាក់នោះនិយាយក្នុងលក្ខខណ្ឌអនាមិកព្រោះរូបគេគ្មានសិទ្ធិពិភាក្សាអំពីកិច្ចព្រមព្រៀងនេះនៅមុនការប្រកាសដោយក្លិបអង់គ្លេសនិងចិនទាំងពីរនេះទេ។
អ្នកចាត់ការទូទៅរបស់បិសាចក្រហម លោក អូឡេ ហ្គាន់ណា សូលឃ្យែរ កំពុងប្រវេប្រវាស្វែងរកខ្សែប្រយុទ្ធម្នាក់ ខណៈទីផ្សារទិញដូរកីឡាករបានបិទទ្វារកាលពីថ្ងៃសុក្រទី៣១មករា ក្រោយខ្សែប្រយុទ្ធម៉ាកូស រ៉ាស្វត រងរបួសរយៈពេលវែង។
វាមានរយៈពេល៣ឆ្នាំហើយចាប់តាំងពីខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាអាយុ៣០ឆ្នាំរូបនេះចាកចេញពីអង់គ្លេសទៅចិន ក្រោយស៊ុតបាន៣៩គ្រាប់ក្នុងការបង្ហាញមុខ១០០ប្រកួតឱ្យ Watford ដោយក្នុងនោះមាន២០គ្រាប់គឺស៊ុតនៅក្របខ័ណ្ឌ Championship៕ ដោយ៖ កញ្ញាដាលីស
