អ្នកគាំទ្រម៉េនឆេស្ទ័រយូណាយធីតមានផែនការដើរចេញពីពហុកីឡដ្ឋានអំឡុងការប្រកួតជាមួយក្រុមវូលវេស( Wolves) នៅថ្ងៃសៅរ៍នេះ ជាការតវ៉ានឹងវីធីដែលក្លបនេះកំពុងដំណើរ ការ។
ក្រុមអ្នកតវ៉ាត្រូវបានណែនាំឲ្យចាកចេញពីកៅអី បន្ទាប់ពីលេងបាន៦៨នាទីនិងស្នើឲ្យមាន ការគោរពវិញ្ញាណក្ខន្ធនៅនាទីទី៥៨ជាការរំឭកដល់ហេតុការណ៍ធ្លាក់យន្តហោះដែលកើតឡើងនៅទីក្រុងមូនិកកាលពីឆ្នាំ១៩៥៨។
ជំនួបកាលពីថ្ងៃពុធកន្លងមករវាងម៉េនឆេស្ទ័រ យូណាយធីតនិងម៉េនឆេស្ទ័រស៊ីធីប្រែជាស្រអាប់ដោយសារតែភាពរញ៉េរញ៉ៃ ហើយប៉ូលិសកំពុងសិក្សាវីដេអូឡើងវិញជុំវិញហេតុការណ៍នេះ។
អ្នកគាំទ្រមួយចំនួនរបស់ក្រុមស៊ីធីប្រឈមនឹងបម្រាមមិនឲ្យចូលពហុកីឡដ្ឋានបន្ទាប់ពីថត ជាប់ឃើញធ្វើកាយវិការជារូបយន្តហោះ ដែលសំដៅដល់ហេតុការណ៍ធ្លាក់យន្តហោះ។
គេជឿថា អ្នកគាំទ្រម្នាក់ត្រូវបានបដិសេធ អំឡុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប៉ូលិសចាប់ខ្លួនអ្នកគាំទ្រម្នាក់ ដោយសង្ស័យមានគ្រាប់បែកភ្លើងស្របពេលកៅអីមួយចំនួន ត្រូវបានដកចេញ៕ ប្រែសម្រួល: ពិសិដ្ឋ