• ក្របខ័ណ្ឌ English Premier League រដូវកាល២០១៩ / ២០២០
(19:30) Leicester vs Chelsea
(22:00) Bournemouth vs Aston Villa
(22:00) Crystal Palace vs Sheffield Utd
(22:00) Liverpool vs Southampton
(22:00) Newcastle vs Norwich
(22:00) Watford vs Everton
(22:00) West Ham vs Brighton
(00:30) Manchester United vs Wolverhampton
គូល្អប្រចាំសប្តាហ៍
Leicester vs Chelsea

ខែថ្មីចាប់ផ្តើម ហើយក្រុម Leicester City នឹងត្រូវទទួលភ្ញៀវឆេលស៊ីដែលឈរនៅលេខរៀង ទី៤នៅចុងសប្តាហ៍នេះ ។
ក្រុមម្ចាស់ផ្ទះត្រូវតែបំភ្លេចចោលរឿងសោកសៅ បន្ទាប់ពីខ្ទាតចេញក្របខ័ណ្ឌ Carabao Cup នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលដែលពួកគេចាញ់ក្រុម Aston Villa ហើយនៅពេលនេះ ពួកគេត្រូវការប្រមូលស្មារតីឡើងវិញ ដើម្បីរក្សាកៅអីក្នុងចំណោមក្រុម កំពូលទាំងបួន ហើយប្រហែលជាត្រូវឈ្នះពានក្របខ័ណ្ឌ FA Cup ។
ក្រុម Leicester ចាប់ផ្តើមការប្រកួតនេះ ដោយនាំមុខដាច់៨ពិន្ទុលើក្រុមឆេលស៊ី និងនាំមុខដាច់ ១៤លើក្រុមម៉េនឆេស្ទ័រ យូណាយធីតដែលឈរនៅលេខរៀងទី៥។ការវិលត្រឡប់មកក្របខ័ណ្ឌ ឆេមពានលីកទំនងជាអាច ប៉ុន្តែក្រុម Leicester ហាក់ដូចជាធ្លាក់ជើងបន្តិចហើយ។
ក្រុមនេះចាញ់បីប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយក្នុងគ្រប់ការប្រកួត ហើយឈ្នះតែក្រុម Brentford ក្នុងក្របខ័ណ្ឌ FA Cup ប៉ុណ្ណោះកាលពីចុងសប្តាហ៍មុន និងយកឈ្នះក្រុម 4-1 លើក្រុម West Ham United ។
បីប្រកួតក្នុងទឹកដីកន្លងមក ក្រុមនេះរកបានត្រឹម១ពិន្ទុ ដូច្នេះពួកគេមិនមែនជាក្រុមដែលមាន ភាពមុតស្រួចខ្លាំងនោះទេ។
ឆេលស៊ីកាន់កាប់កៅអីនៅក្របខ័ណ្ឌឆេមពានលីក ហើយមាន៦ពិន្ទុនាំមុខក្រុមម៉េនឆេស្ទ័រ យូណាយធីត ក្រុម Tottenham និងក្រុម Wolverhampton ។
ប៉ុន្តែស្ថិតិរបស់ក្រុមនេះមានឡើងមានចុះ។ ឆេលស៊ីចាញ់ក្រុម Newcastle ប៉ុន្តែស្មើជាមួយក្រុម Arsenal និងឈ្នះក្រុម Hull City នៅក្របខ័ណ្ឌ FA Cup ជុំទី៤។
ទម្រង់លេងក្រៅទឹកដី ឆេលស៊ីធ្វើបានល្អគួរសមនៅរដូវកាលនេះនៅក្របខ័ណ្ឌព្រីមីញ៉េលីក។ ប៉ុន្តែមានបញ្ហាលំបាកសម្រាប់ការប្រកួតជាមួយក្រុម Liverpool និងក្រុមម៉េនឆេស្ទ័រ ស៊ីធី។
ក្រុមឆេលស៊ីក៏មានសមត្ថភាពរកបានគ្រាប់បាល់ច្រើនគួរសមដែរដោយរកបាន៤៥គ្រាប់ក្នុង១២ ប្រកួតក្រៅទឹកដី។ ចាំមើលថា តើក្រុមណាមួយធ្វើបានល្អជាងនៅរាត្រីថ្ងៃសៅរ៍នេះ៕
ទស្សន: Leicester 2-3 Chelsea
• ក្របខ័ណ្ឌបារាំង Ligue 1 រដូវកាល ២០១៩/២០២០
(23:30) Paris Saint Germain vs Montpellier
(02:00) Amiens vs Toulouse
(02:00) Angers vs Reims
(02:00) Dijon vs Brestois
(02:00) Nimes vs Monaco
(02:00) Strasbourg vs Lille
គូល្អប្រចាំសប្តាហ៍
PSG vs Montpellier

ក្រុម PSG នឹងទទួលភ្ញៀវ Montpellier នៅក្របខ័ណ្ឌ Ligue 1 នៅចុងសប្តាហ៍នេះ។ ក្រុមជើង ឯងបារាំងនេះធ្វើបានល្អទាំងក្នុងនិងក្រៅទឹកដី ហើយកំពុងនាំមុខក្រុម Marseille ត្រឹម១០ពិន្ទុ។
ក្រុមនេះឈានជើងចូលរួមការប្រកួតដោយយកឈ្នះក្រុម Lille ២-០ ។ បើទោះបីជាមានស្ថិតិ ល្អក្នុងទឹកដីក៏ដោយ ក៏ក្រុម Lille នៅតែធ្វើមិនបានល្អ។
ក្រុម PSG មានស្ថិតិក្នុងទឹកដីល្អ ជាពិសេសខ្សែប្រយុទ្ធ នីម៉ា (Neymar) ចាប់ផ្តើមធ្វើបានល្អ វិញ។ លទ្ធផលចុងក្រោយនេះ បង្ហាញថា ក្រុម PSG គឺជាក្រុមដ៏គ្រោះថ្នាក់ ហើយ នីម៉ា នៅតែជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់នៅក្នុងជំនួបថ្ងៃសៅរ៍នេះ។
នីម៉ា រកបាន៣គ្រាប់ក្នុងការបង្ហាញមុខ៣លើកតទល់ជាមួយគូប្រជែងមួយនេះ ចាប់តាំងពីផ្ទេរ មកកាន់ក្លិប PSG កាលពីឆ្នាំ២០១៧។
ក្រុមភ្ញៀវ Montpellier មិនទាន់ឈ្នះ១ប្រកួតនៅឡើយទេក្នុង៦ប្រកួតចុងក្រោយនៅពហុ កីឡដ្ឋាន Parc de Princes ហើយចាញ់ ៥-១លើកចុងក្រោយដែលពួកគេបង្ហាញមុខនៅលើ ទឹកដីនេះ។ ស្របពេលពួកគេធ្វើបានល្អនៅរដូវកាលនេះ ក្រុម Montpellier ឈរនៅលេខរៀង ទី៤នៅលើតារាង បន្ទាប់ពីឈ្នះការប្រកួតជាប់ៗគ្នា ប៉ុន្តែទម្រង់ក្រៅដី ពួកគេធ្វើមិនបានល្អទេ។
ក្រុមនេះអាចរកបានជ័យជម្នះត្រឹម១ប្រកួតឆ្លងកាត់១០ប្រកួតក្រៅទឹកដីនៅរដូវកាលនេះ។ រំពឹងថា ពួកគេអាចរារាំងក្រុម PSG ដែលមានសមត្ថភាពរកបានយ៉ាងហោចណាស់២គ្រាប់ ក្នុង៦ប្រកួតចុងក្រោយក្នុងទឹកដី។ចាំមើលថាតើក្រុមណាមួយអាចធ្វើបានល្អជាងនៅរាត្រីថ្ងៃសៅរ៍នេះ៕
ទស្សន: PSG 3-1 Montpellier
• ក្របខ័ណ្ឌអ៊ីតាលី Serie A រដូវកាល២០១៩ / ២០២០
(21:00) Bologna vs Brescia
(00:00) Cagliari vs Parma
(02:45) Sassuolo vs AS.Roma
គូល្អប្រចាំសប្តាហ៍
Sassuolo vs AS.Roma

បន្ទាប់ពីធ្វើមិនបានល្អជាមួយក្រុម Lazio នៅពេលនេះ ក្រុម Romaមានបំណងស្តាទម្រង់លេង របស់ខ្លួនឡើងវិញនៅក្របខ័ណ្ឌ Serie A នៅពេលពួកគេជួបប្រកួតជាមួយក្រុម Sassuolo ។
ក្រុម Roma ខកខានមិនបានវិលត្រឡប់មកទម្រង់លេងល្អរបស់ខ្លួន ប៉ុន្តេប្រាកដណាស់ ពួកគេមានសមត្ថភាពយកឈ្នះក្រុម Neroverdi នៅពហុកីឡដ្ឋាន Reggio nell Emilia ។ បើទោះបីជាអវត្តមានកីឡាករសំខាន់ដូចជា ហ្សានីអូឡូ ឌីយ៉ាវ៉ារ៉ា និងកីឡាករ ហ្សាប៉ាកូស្តា ដោយសារមានរបួស យើងជឿថា ក្រុមភ្ញៀវប្រាកដជាធ្វើបានល្អជាងដែលកំពុងមានទម្រង់ លេងល្អនៅពេលថ្មីៗនេះ។
កីឡាករ សាស៊ូអូឡូ (Sassuolo) បានត្រឹមស្មើជាមួយក្រុម Sampdoria កាលពីចុងសប្តាហ៍នេះ ប៉ុន្តែពួកគេនឹងក្លាយជាក្រុមមួយដែលត្រូវប្រជែងជាមួយក្រុម Roma dដែលជាក្រុមខ្លាំងដែល កំពុងសម្លឹងមើលកៅអីនៅក្របខណ្ឌឆេមពានលីក ហើយចាំមើលថាតើក្រុមណាមួយអាច ធ្វើបានល្អជាងនៅរាត្រីថ្ងៃសៅរ៍នេះ៕
ទស្សន: Sassuolo 2-3 AS.Roma
• ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga រដូវកាល២០១៩ / ២០២០
(19:00) Hannover 96 vs Wehen Wiesbaden
(19:00) Karlsruher vs Holstein Kiell [
(19:00) St. Pauli vs Stuttgart
• ក្របខ័ណ្ឌអេស្ប៉ាញ La Liga រដូវកាល២០១៩ / ២០២០
(19:00) Granada vs Espanyol
(22:00) Real Madrid vs Atl. Madrid
(00:30) Mallorca vs Valladolid
(03:00) Valencia vs Celta Vigo