ប្រទេសប៉ូឡូញកាលពីថ្ងៃសុក្រទី៣១មករាបានសម្រេចកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 ជាច្រើនគ្រឿងពីសហរដ្ឋអាម៉េរិកក្នុងកិច្ចព្រមព្រៀងដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីបង្កើនសមត្ថភាពកងទ័ពអាកាសរបស់ខ្លួននិង ពង្រឹងចំណងមិត្តភាពជិតស្និទ្ធជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
សហរដ្ឋអាម៉េរិក កាលពីខែកញ្ញាបានយល់ព្រមលើកិច្ចសន្យាដែលមានទឹកប្រាក់៤,៦ពាន់លានដុល្លារដើម្បីប្រគល់យន្តហោះសរុប៣២ គ្រឿងទៅឱ្យប្រទេសប៉ូឡូញ ដែលជាសម្ព័ន្ធមិត្តរបស់អង្គការNATO។
ការប្រគល់យន្តហោះអោយប៉ូឡូញលើកទីមួយ ត្រូវបានរំពឹងថានឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល៤ឆ្នាំខាងមុខដើម្បីជំនួសយន្តហោះចាស់ៗ សម័យសូវៀត។
កងទ័ពអាកាសប៉ូឡូញ មានយន្តហោះចម្បាំងអាម៉េរិក F-16 រួចហើយ ចំនួន៥០គ្រឿង៕ដោយ៖សុខា/sn

យន្តហោះចម្បាំងអាម៉េរិក F-35