Home ព័ត៌មានជាតិ នយោបាយ គណបក្ស​ប្រជាជ...

គណបក្ស​ប្រជាជន​កម្ពុជា ​បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​ លើក​ទី​៤២ អាណ​ត្តិ​ទី​៥​​ រយៈពេល២ថ្ងៃ

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្ស​កាន់អំណាច​នៅ​កម្ពុជា​​ បានបើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤២​អាណ​ត្តិ​ទី​៥ រយៈពេល២ថ្ងៃ (ថ្ងៃទី ១ និង ទី ២ ខែកុម្ភៈ ២០២០) នៅ​ព្រឹក​ថ្ងៃទី១ខែ កម្ភៈ ២០២០ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជានិងសម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ។​

សម្តេច​តេ​ជោ​ ហ៊ុន សែន ​បាន​មានប្រសាសន៍​បើក​សន្និបាត​ដោយ​គូសបញ្ជាក់ថា​៖ ​ថ្ងៃនេះ​យើង​ចាប់ផ្តើម​ជាមួយ​ដំណើរការ​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤២ បើកទូលាយ ។ សម្តេច​​ប្រធាន​គណបក្ស​បាន​សម្ដែង​ការស្វាគមន៍​ចំពោះវត្ត​មាននៃ​សមាជិក​គណៈកម្មាធិការ​កណ្តាល​ទាំងអស់​និង​ថ្នាក់ដឹកនាំ​ដទៃទៀត​ដែល​បាន​ចូលរួម​នៅ​ក្នុងគណៈកម្មាធិការ​កណ្តា​លបើក​ទូលាយរបស់​គណបក្សប្រជាជន​កម្ពុជានៅពេលនេះ។

សម្តេច​ប្រធាន​គណបក្ស​បាន​បន្តថា​ ការងារ​ដែល​យើង​ត្រូវបំពេញ​ក្នុង​រយៈពេល​កន្លងទៅនេះ ​តាមរយៈ​លក្ខន្តិកៈ​គណបក្ស​គឺ​តម្រូវ​ឲ្យមានសន្និបាត​គណៈកម្មាធិការ​កណ្តា​ល​រយៈពេល​៦ខែម្តង​។នៅពេលនេះ​ដល់ពេល​វេលា​ដែល​យើង​ត្រូវ​ធ្វើការ​បូកសរុប​វាយតម្លៃ​និង​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​ជាបន្តទៀត​ដែល​យើង​ត្រូវ​ប្រើ​ពេលវេលា​ពិភាក្សា​ក្នុង​រយៈពេល​២​ថ្ងៃ ។​សម្តេច​បាន​បន្តថា​នេះ​ជា​របៀប​ធ្វើការ​ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រជាធិបតេយ្យផ្ទៃក្នុង​របស់​គណបក្សប្រជាជន​កម្ពុជា ។​

ត​មក ​សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​បាន​ឡើង​ថ្លែង​សុន្ទរកថា​បើក​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី៤២ អាណត្តិ​ទី ៥ ។​ដោយ​សម្តេច​គូសបញ្ជាក់ថា​៖ចលនាប្រែប្រួលរីកចម្រើនរបស់សង្គមមួយគឺពុំមែនឈានឡើង​ត្រង់ភ្លឹង​ដោយគ្មានជួបឧបសគ្គឬបញ្ហាប្រឈមនោះទេ ។ យ៉ាងណាមិញ​ក្នុងដំណើរនៃការខិតខំធ្វើឱ្យកម្ពុជាមានការប្រែប្រួលរីកចម្រើនរហូតដល់ថ្ងៃនេះ​គណបក្សយើងបានជួបឧបសគ្គនិងបញ្ហាប្រឈមច្រើនណាស់ដែលត្រូវដោះស្រាយ។ប៉ុន្តែអាស្រ័យដោយផ្លូវដើរដែលយើងបានជ្រើស រើសគឺជាផ្លូវត្រឹមត្រូវ​ហើយត្រូវបានប្រជាជនគាំទ្រនិងចូលរួមនៅគ្រប់ដំណាក់កាលនោះ ជាហេតុ​នាំឱ្យយើងអាចជម្នះបាននូវរាល់ឧបសគ្គនិងការលំបាកទាំងឡាយហើយបើកផ្លូវឱ្យកម្ពុជាឈានឡើងជាលំដាប់ ។

សម្តេចប្រធានកិត្តិយសបានបន្តថា៖យោងតាមស្ថានការណ៍ពិភពលោកនិងតំបន់ដែលបន្តប្រែប្រួលផ្លាស់ប្តូរឆាប់រហ័សនិងស្មុគស្មាញនិងផ្អែកតាមការប៉ាន់ស្មាននៃសភាពការណ៍កម្ពុជានាពេលខាងមុខ គណបក្សបានត្រៀមរួចស្រេចហើយ​នូវយុទ្ធសាស្ត្រ​និងយុទ្ធវិធីនានាដើម្បីធ្វើឱ្យសម្រេចនូវកម្មវិធីនយោបាយរបស់​គណបក្ស​ក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលមួយជំហានថែមទៀត​នៅក្នុងឆ្នាំ២០២០ ។ លើសពីនេះក៏ត្រូវត្រៀមសម្រាប់ការដោះស្រាយនូវរាល់បញ្ហា​ចៃដន្យដែលអាចកើត២០២០នេះ ។ លើសពីនេះក៏ត្រូវត្រៀមសម្រាប់ការ​មានពីការ​អនុវត្តភារកិច្ចរបស់យើងនិងត្រូវសម្រាប់ការដោះស្រាយនូវ​ហេតុការណ៍នានាកើតចេញពីឧបាយកលអាក្រក់ផ្សេងៗក្នុងបំណងចង់បំផ្លាញដល់សង្គមជាតិយើង ។ ផ្អែកលើមេរៀនពិសោធន៍ដែលគណបក្សប្រជាជនកម្ពុជា​ទទួលបានជាបន្តបន្ទាប់នោះ យើងមានជំ នឿយ៉ាងមុតមាំថាដំណើរជាតិកម្ពុជា​នឹងបន្តបោះជំហានកាន់តែស្វាហាប់នៅក្រោមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងនៅលើផ្លូវសុខសន្តិភាព ស្ថិរភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជននិងការលើក​កម្ពស់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋកាន់តែរឹងមាំ។

សម្តេច ហេង សំរិន បានបន្តថា៖ ដោយស្មារតីទទួលខុសត្រូវខ្ពស់នៅពេលនេះ​អង្គសន្និបាតរបស់នឹងប្រមូលផ្តុំបញ្ញាញាណពិភាក្សាស៊ីជម្រៅលើរបាយកាណ៍​របស់ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស្តីពីសភាពការណ៍ទូទៅ​និងការងារគណបក្សឆ្នាំ២០១៩និងទិសដៅភារកិច្ចឆ្នាំ ២០២០ហើយក្រៅពីនេះ​ក៏អាចពិភាក្សាលើបញ្ហាមួយចំនួនទៀតតាមការចាំបាច់។

​សម្តេច ហេង សំរិន បាន​បន្តថា ​សន្និបាត​ថ្ងៃនេះ​ដំណើរការ​រយៈពេល​៣​ថ្ងៃ​ទៅតាម​របៀបវារៈ​ដែល​បានកំណត់​ដោយមាន​សមា​ជិ​ក ស​មា​ជិកា​គណៈកម្មាធិការកណ្តាល​ចូលរួម​ចំនួន​៧៩៨ រូប ​លើ​រចនាសម្ព័ន្ធ​រួម​៨៦៥ រូប​។ បន្ថែម​លើ​នេះ​អង្គសន្និបាត​ក៏បាន​បើកទូលាយ​ដោយ​អញ្ជើញអស់លោក លោកស្រី ជា​សមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៅតាម​ក្រសួងស្ ថាប័នរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងថ្នាក់ដឹកនាំ​នៃ​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​រាជធានី​ខេត្ត​ចូលរួម​ដែល​ធ្វើ​ឲ្យ​សមាសភាព​ដែល​បាន​អញ្ជើញចូលរួម​សរុប​ចំនួន ៣៤២០ រូប ៕ /Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...

ស្រុក​កៀនស្វាយ​បដិសេធ​ព័ត...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...