ដូចដែលអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាអាកាសធាតុស្រុកយើងមានការប្រែប្រួលលឿន ណាស់ ហើយក៏ជាហេតុនាំឲ្យមានជាផលវិបាកកើតជំងឺច្រើនដោយសារតែរឿងនេះដែរ។ យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវគន្លឹះការពារខ្លួន ក៏ដូចជា បង្កើនមុខងារប្រព័ន្ធ ភាពស៊ាំដូចខាងក្រោមនេះ៖
ជ្រើសរើសការស្លៀកពាក់ផ្តល់ភាពកក់ក្តៅ
អ្នកទំនងជាមានអារម្មណ៍ថាក្តៅតិចតួចនៅពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យហើយប្រហែលជា ចង់ដោះអាវចេញទៀត។ ប៉ុន្តែរឿងនេះអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្លាំងនឹងការមានជំងឺ បាន។ ការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមអាចផ្តល់ផលប៉ះពាល់ដល់សុខភាពអ្នកព្រមទាំងប្រឈម ខ្ពស់នឹងជំងឺផ្តាសាយបាន។
ញ៉ាំទឹកក្តៅឧណ្ហៗ
អ្នកត្រូវតែបញ្ចូលទឹកក្តៅឧណ្ហៗទៅក្នុងរបបអាហារផងដើម្បីបង្កើនការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំចំពោះការបង្ករោគ។ ស៊ុបបន្លែ ទឹកផ្លែឈើជាមួយនឹងតែបូករួមនឹងទឹកក្តៅឧណ្ហៗទៀតនោះ ពិតជាជម្រើសដ៏ពេញនិយម។ បន្លែង និងផ្លែឈើដ៏មានជីវជាតិ ជាពិសេសមានវីតាមីន C ទៀតនោះនឹងជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំបាន។ ទឹកក្តៅឧណ្ហៗនឹងជួយកំចាត់មេរោគ ចេញពីក្នុងខ្លួន។
ចំណាយពេលនៅក្រោមពន្លឺព្រះអាទិត្យ
ពន្លឺព្រះអាទិត្យនឹងផ្តល់ជាការផលិតវីតាមីន D ដល់រាងកាយហើយក៏ដើរតួនាទីសំខាន់ក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំដែរ។ នៅពេលសីតុណ្ហភាពឡើងខ្ពស់អ្នកនឹងមិនអាចធន់នឹងភាព ក្តៅរបស់ព្រះអាទិត្យបានទេ ដូច្នេះអ្នកគួរតែកាត់បន្ថយវិញជាពិសេសត្រូវចៀសវាងការប៉ះពាល់ នឹងពន្លឺព្រះអាទិត្យចន្លោះម៉ោង ១០ព្រឹកដល់ ម៉ោង៤ល្ងាច។
ញ៉ាំទឹកគ្រប់គ្រាន់
ទឹកដើរតួនាទីដ៏សំខាន់មួយក្នុងប្រព័ន្ធភាពស៊ាំហើយអ្នកត្រូវតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ដើម្បី ថែរក្សាមុខងាររបស់រាងកាយកាន់តែល្អជាងមុន។ អាកាសធាតុមិនទៀងទាត់អ្នកត្រូវតែញ៉ាំទឹក ឲ្យបានគ្រប់គ្រាន់ដើម្បីចៀសឆ្ងាយពីការបង្ករោគបាន។
ហាត់ប្រាណទៀងទាត់
នៅពេលអាកាសធាតុកំពុងតែផ្លាស់ប្តូរ វាគួរតែដល់ពេលដែលត្រូវចាប់ផ្តើមទម្លាប់ហាត់ ប្រាណជាទៀងទាត់ហើយ។ ការហាត់ប្រាណជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងបន្ថយ ការប្រឈមនឹងជំងឺតាមរយៈការបង្កើនលំហូរឈាម បំបាត់មេរោគពីក្នុងសួត និងបង្កើនការ ផលិតកោសិកាគ្រាប់ឈាមស៕ ដោយៈ health.com.kh