+ គ្រឿងផ្សំ
– មឹកបំពង់តូចៗ ១គីឡូ
– ខ្ទឹមស ៤កំពឹស
– ខ្ទឹមបារាំង ២មើម
– ប៉េងប៉ោះ ២ផ្លែ
– ម្រេចខ្មៅ កន្លះស្លាបព្រាកាហ្វេ
– ទឹកខ្មេះ ២ស្លាបព្រាបាយ
– ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ
– ម្ទេសក្រហម៣ផ្លែ
– ម្ទេសខៀវ៣ផ្លែ
– ប្រេងខ្យង ២ស្លាបព្រាបាយ
+ វិធីធ្វើ
– លាងមឹងឲ្យស្អាតទុកឲ្យស្រក់ទឹក ដាក់ប្រេងឆាក្នុងខ្ទះឲ្យក្ដៅបន្តិចរួចដាក់ខ្ទឹមសចិញ្ច្រាំរំលីង ឲ្យឈ្ងុយសឹមដាក់ខ្ទឹមក្រហមហាន់ល្អិតរំលីងឲ្យទន់សឹមដាក់ប៉េងបោះចូលដោយហាន់ជាចំណិតៗ បន្ទាប់មកដាក់ម្រេចម៉ត់ចូលកូរឲ្យសព្វគ្របទុករយៈពេល៥នាទី ដាក់ម្ទសក្រហម ទឹកស៊ីអ៊ីវ ប្រេងខ្យង ទឹកខ្មេះ រម្ងាស់វាឲ្យពុះ១០នាទី ដាក់ម្ទេសខៀវចូលកូរឲ្យសព្វរួចជាការស្រេច ៕ ប្រភព: FoodNatics