ក្រុមហ៊ុន Apple ដណ្តើមតំណែងលេខ១ពី Samsung ក្នុងនាមជាក្រុមហ៊ុនលក់ទូរស័ព្ទច្រើនបំផុតលើលោក

ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនលក់ទូរស័ព្ទស្មាតហ្វូនលំដាប់កំពូលក្នុងត្រីមាសចុងក្រោយកាលពីឆ្នាំ២០១៩ ដោយដណ្តើមយកតំណែងលេខ១ពី Samsung វិញបានសម្រេច។ នេះយោងតាមក្រុមអ្នកតាមដានទីផ្សារ។

សាជីវកម្មទិន្នន័យអន្តរជាតិបានរាយការណ៍ក្នុងសប្តាហ៍នេះថា ក្រុមហ៊ុន Apple បាននាំចេញ iPhone ចំនួន ៧៣,៨ លានគ្រឿងអំឡុងត្រីមាសទីបួន ដែលជំរុញដោយប្រជាប្រិយភាពនៃទូរស័ព្ទម៉ូដែលចុងក្រោយរបស់ខ្លួននៅសហរដ្ឋអាម៉េរិកនិងអឺរ៉ុប និង ទូរស័ព្ទតម្លៃទាបជាងមុនរបស់ខ្លួននៅបណ្តាប្រទេសដទៃទៀតទូទាំងពិភពលោក។

លោកនីល ម៉ាវស្តូវ មកពីក្រុមហ៊ុន Strategy Analytics ដែលធ្វើការស្ទាបស្ទង់ដាច់ដោយឡែកនិងឃើញ Apple ឡើងមកលេខ១វិញ បាននិយាយថា ក្រុមហ៊ុន Apple ដែលនៅពីក្រោយ Samsung រហូតមកនោះ បានដណ្តើមយកលេខ១វិញ ដោយសារតែទូរស័ព្ទ iPhone 11 តម្លៃទាបជាងស៊េរីថ្មីមុនៗ និងតម្រូវការខ្ពស់ជាងមុននៅអាស៊ី និង អាម៉េរិកខាងជើង។

យោងតាម IDC ក្រុមហ៊ុន Samsung របស់កូរ៉េបាននាំចេញស្មាតហ្វូន ៦៩,៤ លានគ្រឿងនៅត្រីមាសចុងក្រោយ ខណៈដែលខ្លួនរអិលចុះមកលេខ២វិញ។

ក្រុមហ៊ុនយក្សចិន Huawei នៅតែជាតួឯកនៅទីផ្សារក្នុងស្រុក ប៉ុន្តែបានធ្លាក់ចុះតម្រូវការទូរស័ព្ទប្រណីតនៅទីផ្សារអឺរ៉ុប ដោយសារទណ្ឌកម្មរបស់អាម៉េរិក។ នេះយោងតាមអ្នកវិភាគរបស់ IDC ឈ្មោះ មេលីសា ចូវ៕ ដោយ៖ កញ្ញាដាលីស

Apple ហក់ឡើងមកលេខ១វិញក្នុងនាមជាក្រុមហ៊ុនលក់ស្មាតហ្វូនច្រើនជាងគេលើលោក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...