ទូរទស្សន៍ផលិតនៅអង់គ្លេសទំហំ ១០០ អ៊ីញដាំមាស២៤ការ៉ាត់មិនជ្រាបទឹក លក់ជាង ១៤ ម៉ឺនដុល្លារ

ទូរទស្សន៍ប្រណីតបំផុតលើពិភពលោកជាមួយអេក្រង់មិនជ្រាបទឹក ១០០ អ៊ីញ និង មានជើងទ្រដាំមាស២៤ការ៉ាត់ បានដាក់លក់នៅផ្សារ Harrods ក្នុងតម្លៃជាង ១៤ ម៉ឺនដុល្លារ។

ក្រុមហ៊ុនផលិតទូរទស្សន៍ប្រណីតរបស់អង់គ្លេស ឈ្មោះថា Aquavision បានចាប់ផ្តើមដាក់លក់ទូរទស្សន៍ថ្មីដាំមាសនៅផ្សាររបស់ខ្លួនក្នុងសង្កាត់ Knightsbridge នៃទីក្រុងឡុងដ៍។

ទូរទស្សន៍ Aquavision DB100 មានអេក្រង់ LCD កម្រិត 4k ទំហំ ១០០ អ៊ីញ និង លក់ផ្តាច់មុខនៅលើផ្សារ Harrods ក្នុងតម្លៃ ១០៨.០០០ ផោន (ជាង១៤ម៉ឺនដុល្លារ)។

ការបញ្ជាទិញបានចាប់ផ្តើមទទួលហើយពីចក្រភពអង់គ្លេស មជ្ឈិមបូព៌ា និង សហរដ្ឋអាម៉េរិក។

សម្រាប់ប្រព័ន្ធសំឡេងរបស់ទូរទស្សន៍ថ្មីនេះ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនឯកទេសខាងសំឡេង Bang & Olufsen៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បុរស​ម្នាក់​ស្លាប់​និង​ម្...

ដោយ​: ស​រិ​ទ្ធ / កំពង់ឆ្ន...

ផ្សព្វផ្សាយ​ស្ដីពី​ការបិទ...

ដោយ​: គូលែន​/​សៀមរាប​: នៅ...

ប្រជុំ​ប្រចាំខែ​របស់​លេខា...

​ដោយ​: គូលែន / សៀមរាប​: ន...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...