ក្នុងកិច្ចខិតខំមួយដើម្បីអោយសហគមន៍សិង្ហបុរីប្រឈមហានិភ័យពីការឆ្លងរាលដាលកូរ៉ូណាវីរុសមកពីចិនតិចបំផុត ភ្ញៀវទេសចរណ៍ថ្មី មិនថាជនជាតិណាទេអោយតែធ្លាប់បានទៅចិនដីគោកកាលពីពេលថ្មីៗ នឹងមិនត្រូវអនុញ្ញាតអោយចូលសិង្ហបុរីទេ នេះបើតាមរដ្ឋមន្ត្រីអភិវឌ្ឍន៍ជាតិលោក ឡររេន វ៉ុង បានបញ្ជាក់កាលពីថ្ងៃសុក្រទី៣១មករា។
ជាផ្នែកនៃការរឹតត្បិតការធ្វើដំណើរដែលត្រូវចូលជាធរមាននៅថ្ងៃត្រង់ថ្ងៃសៅរ៍ទី០១កុម្ភៈ ភ្ញៀវប្រភេទនេះ មិនទាំងអនុញ្ញាតអោយឆ្លងកាត់(ដូរជើងហោះហើរ)នៅសិង្ហបុរីទៀតផង ។
អ្នកកាន់លិខិតឆ្លងដែលចិននឹងមិនត្រូវអនុញ្ញាតអោយចូលសិង្ហបុរីឡើយដោយអាជ្ញាធរច្រកត្រួតពិនិត្យនិងអន្តោប្រវេសន៍សិង្ហបុរីនឹងផ្អាកការចេញទិដ្ឋាការថ្មីគ្រប់ទំរង់ចំពោះអ្នកកាន់លិខិតឆ្លងដែនចិនជាបន្ទាន់។ចំណែកឋានៈជាទីកន្លែងឆ្លងកាត់ដូរជើងហោះហើរដោយមិនត្រូវការទិដ្ឋការរបស់សិង្ហបុរី ក៏នឹងត្រូវផ្អាកផងដែរសំរាប់អ្នកកាន់លិខិតឆ្លងដែនចិន។
ទិដ្ឋាការរយៈពេលវែងសំរាប់អ្នកកាន់លិខិតឆ្លងដែនចិនក៏នឹងត្រូវផ្អាក ហើយអ្នកមានទិដ្ឋាការដូច្នេះក៏នឹងមិនត្រូវអនុញ្ញាតអោយចូលសិង្ហបុរីក្នុងអំឡុងពេលនេះ។សិង្ហបុរីក៏នឹងមិនចេញលិខិតសុំធ្វើការងាររបស់កម្មករបរទេសមកពីចិនថែមទៀតទេរហូតទាល់តែមានការជូនដំណឹងថ្មី។
រដ្ឋមន្ត្រីអភិវឌ្ឍន៍ជាតិលោក ឡររេន វ៉ុង បានបញ្ជាក់កាលពីថ្ងៃសុក្រទី៣១មករាដើម្បីកាត់បន្ថយានិភ័យនៃការឆ្លងវីរុសមកពីចិនភ្ញៀវទេសចរណ៍ថ្មីមិនថាជនជាតិណាទេអោយតែធ្លាប់បានទៅចិនដីគោកកាលពីពេលថ្មីៗ នឹងមិនត្រវអនុញ្ញាតចូលសិង្ហបុរីទេ
សូមបញ្ជាក់ថា កន្លងមកសិង្ហបុរីបានរឹតត្បិតតែលើភ្ញៀវថ្មីណាដែលបានទៅកាន់ខេត្តហ៊ូប៉ី ប្រទេសចិនកាលពីពេលថ្មីៗប៉ុណ្ណោះ។តែដោយសារចំនួនអ្នកឆ្លងនិងអ្នកស្លាប់ដោយសារវីរុសនេះនៅចិនកើនថេររាល់ថ្ងៃ វាទំនងជាថា កូរ៉ូណាវីរុសនេះចម្លងក្នុងសហគមន៍នៅផ្នែកផ្សេងៗនៃប្រទេសចិន ជាហេតុនាំអោយសិង្ហបុរីរឹតត្បិតអ្នកដំណើរមកពីចិន និងធ្លាប់ទៅចិនទាំងអស់។
សិង្ហបុរីកាលពីថ្ងៃសុក្របានបញ្ជាក់អះអាងអំពីការរកឃើញអ្នកផ្ទុកវីរុសវូហាននេះ៣ករណីទៀតជាហេតុធ្វើអោយអ្នកផ្ទុកវីរុសនេះដែលគេរកឃើញនៅសិង្ហបុរីកើនដល់១៦នាក់។ករណីថ្មីទាំងបី ជាអ្នកទើបបានធ្វើដំណើរទៅកាន់ទីក្រុងវូហាន ដែលជាប្រភពផ្ទុះវីរុសឆ្លង។
ករណីទី១៤ កើតលើជនជាតិចិនមានការងារធ្វើនៅសិង្ហបុរី។គាត់បានមកដល់សិង្ហបុរីពីទីក្រុងវូហានកាលពីថ្ងៃ២៦មករា និងបានទៅរកការព្យាបាលនៅគ្លីនិចមួយកាលពីថ្ងៃព្រហស្បតិ៍ តែត្រូវបាននាំទៅព្យាបាលនៅកន្លែងពិសេសក្រោយធ្វើតេស្តឃើញមានផ្ទុកវីរុស៕ប្រែសម្រួល៖វាសនា