Home ព័ត៌មានអន្តរជាតិ ​ចិន​អនុញ្ញាត...

​ចិន​អនុញ្ញាតអោយ​កាណាដា​នាំយក​ពលរដ្ឋ​របស់​ខ្លួន​ចេញពី​តំបន់​ផ្ទុះ​កូរ៉ូណា​វីរុស​

​អ្នកការទូត​ជាន់ខ្ពស់​របស់​ប្រទេស​កាណាដា​បាន​ទទួល​ការយល់ព្រម​ពី​សម​ភាគី​ចិន​របស់​លោក​ដើម្បី​នាំ​ជនជាតិ​កាណាដា​ជិត​២០០​នាក់​មក​ពី​ក្រុង​វូ​ហាន​​ដែល​ជា​កន្លែង​ផ្ទុះ​វីរុស​ផ្លូវដង្ហើម​នេះ​មក​ប្រទេស​កាណាដា​វិញ ។​

​នៅក្នុង​ការហៅ​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក​វ៉ា​យី កាល​ពី​ព្រហស្បតិ៍​៣០​មករា​ទីនោះ​រដ្ឋមន្ត្រីការបរទេស​កាណាដា លោក ហ្វ្រង់​ស័រ ហ្វី​លីព​​ឆែម​ផេន​បានស្នើ​កិច្ចសហកា​ររបស់​រដ្ឋាភិបាលចិន​ក្នុង​ការជួយ​ដល់​ពលរដ្ឋ​កាណាដា​ទាំងឡាយណា​ដែល​ចង់​ចាកចេញ​ពី​តំបន់​នោះ​។​

​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក វ៉ាង​យី​បាន​ឆ្លើយតប ដោយ​វិជ្ជមាន​។​

​រដ្ឋាភិវាល​ក្រុង​អូតា​វ៉ា​(​កាណាដា​)​បាន​បញ្ជូន​យន្តហោះ​ឈ្នួល​មួយ​ដើម្បី​នាំ​យក​ជនជាតិ​កាណាដា​ចំនួន​១៩៦ នាក់​ដែល​បាន​ស្នើ​ទៅ​ប្រទេស​កាណាដា​វិញ​ប៉ុន្តែ​ការ​​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នោះ បាន​កំពុងស្ថិត​នៅ​ការរង់ចាំ​ការយល់ព្រម​នៅ​ឡើយ​នៅ​សប្តាហ៍​នេះ ខណៈ​ដែល សហរដ្ឋ​អាម៉េរិក ជប៉ុន កូរ៉េខាងត្បូង​ សិង្ហ​បុរី ម៉ាឡេស៊ី នូវ៉ែល​សេ​ឡង់​និង​អឺរ៉ុប​បាន​នាំយក​ពលរដ្ឋ​របស់​គេ​មក​ស្រុក​វិញ​។​

​ទំនាក់ទំនង​របស់​កា​ណា​ដា​ជាមួយ​ប្រទេស​ចិន​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​២ របស់​ខ្លួន​នេះ​មាន​ភាព​តានតឹង​ចាប់តាំងពី​មាន​ការចាប់ខ្លួន លោកស្រី ម៉េង​​វ៉ាន់ចូ​វនាយ​ក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei កាលពី​ខែ​ធ្នូ​ឆ្នាំ ២០១៨ នៅ​ទី​ក្រុងវែន​ខី​វើ ប្រទេស​កាណាដា​៕​ប្រែ​សម្រួល​៖​សុខា​/sn

រដ្ឋមន្ត្រីការបរទេស​កាណាដា លោក ហ្វ្រង់​ស័រ ហ្វី​លីព ឆែម​ផេន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...