ឆ្នាំ២០១៩សហគមន៍សម្បូរមានជ័យស្រុកស្ទឹងត្រង់រកប្រាក់ចំណូលជាង​បី​ពាន់លានរៀល

ដោយ:គង់ហេង/កំពង់ចាម ៖ សហគមន៍សម្បូរមានជ័យដែលមានទីតាំងស្ថិតនៅភូមិសម្បូរ ឃុំសូភាស ស្រុកស្ទឹងត្រង់បានរកចំណូលប្រចាំឆ្នាំ២០១៩របស់ខ្លួនសរុបចំនួន ៣៥៩.៦៩៥.៣០០ រៀល តាមរយ:មុខរបបផលិតពូជស្រូវលក់ ធ្វើទីផ្សារកសិផល សេវាកម្ម និងផ្គត់ផ្គង់ជីកសិកម្ម។

នេះបើតាមការបញ្ជាក់របស់លោក ឆេង ថុង ជាប្រធានសហគមន៍សម្បូរមានជ័យនារសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ ជូនគណ:ប្រតិភូសមាជិករដ្ឋសភាដឹកនាំដោយលោក ជា វ៉ាន់ដេត ជាប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងអាជ្ញាធរខេត្តកំពង់​ចាមដឹកនាំដោយ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត។ ដែលបានចុះដល់ទីតាំង​សហគមន៍ ដើម្បីស្វែងយល់អំពីវឌ្ឍនភាពរបស់សហគមន៍មួយនេះ។

លោក ឆេង ថុង ប្រធានសហគមន៍បានថ្លែងប្រាប់គណ:ប្រតិភូថា សហគមន៍សម្បូរមានជ័យបានបង្កើតឡើងកាលពីចុងឆ្នាំ២០១០ ដែលមានសមាជិកចូលរួមចំនួន ៨៨ នាក់ មានភាគហ៊ុនចំនួន៥.៨៥០.០០០ ជាមួយដើមទុនសរុបចំនួនជាង ប្រាំពីរលាន រៀល។

លោកប្រធានសហគមន៍រូបនេះបានថ្លែងទៀតថា បច្ចុប្បន្នយើងពង្រីកខ្លួនបានសមាជិក​សរុបចំនួន ៦១៧ នាក់ មកពីឃុំចំនួន ប្រាំបួន ភាគហ៊ុនចំនួន ៥៩៧.០០០.០០០ និងដើមទុនកើនសរុប ១.៦៣៨.០០១.៨០០ រៀល ជាមួយផ្ទៃដីសរុបចំនួន ១.២៥០ ហិកតា ក្នុងនោះដីស្រែចំនួន ៥៥០ ហិកតា។

លោកបានបន្ថែមថា ក្នុងនោះសហគមន៍បានឯកភាពជ្រើសរើសយកមុខរបបចំនួនបួន: ផលិតពួជស្រូវលក់ ធ្វើទីផ្សារកសិផល សេវាកម្ម និងផ្គត់ផ្គង់ជីកសិកម្ម។

ដោយលក់ស្រូវពូជចំនួន ៣០៤.៣១០ គីឡូក្រាម លក់ស្លឹកគ្រៃចំនួន ៧៨៦.១៤៧ គីឡូក្រាម និងលក់ស្រូវចំណីសត្វចំនួន ៤៦៣.១៨០ គីឡូក្រាម។ តាមរយ:មុខរបបនេះធ្វើឳ្យសហគមន៍រកចំណូលប្រចាំឆ្នាំ២០១៩បានចំនួន ៣៥៩.៦៩៥.៣០០ រៀល។

លោកបានបន្តថា សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយឧបត្ថម្ភ និងចង្អុលបង្ហាញដល់សហគមន៍សម្បូរមានជ័យ ដើម្បីឳ្យរីកចម្រើនបន្ថែមទៀត។ ពិសេសសហគមន៍បាន និងកំពុងប្រឈមបញ្ហាខ្វះបណ្តាញអគ្គិសនី ដោយប្រើប្រាស់បន្ទះសូឡាយកពន្លឺព្រះអាទិត្យ គឺមិនគ្រប់គ្រាន់តាមតម្រូវការ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...