រៀបចំការប្រកួតបាល់ទាត់Tiger​ Street Football2020 រយៈ​ពេល៣ថ្ងៃនៅបាត៎ដំបង

ដោយៈគ្រញូង/បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី៣០ខែមករាឆ្នាំ២០២០នៅសណ្ឋាគារស្ទឹងសង្កែរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣១ ខែមករា រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងទីវាលបែកចានស្ថិតក្នុងក្រុងបាត់ដំបង មានវៀបចំការប្រកួតបាល់ទាត់Tiger Street Football2020រដូវកាលទី៨ សំរាប់ខេត្តបាត់ដំបងបន្ទាប់មណ្ឌលកំពង់ស្ពឺ សៀមរាប និងមណ្ឌលប៉ោយប៉ែត។

ក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារស្ទឹងសង្កែលោកទុយ វិច្ឆិកាប្រធានគណៈកម្មការបច្ចេកទេស នៃសហព័ន្ធបាល់ទាត់កម្ពុជា បានលើកឡើងថា Tiger Street Football 2020 នៅក្នុងខេត្តបាត់ដំបងនេះ មានចំនួនក្រុមលើសឆ្នាំ២០១៩ គឹ១២៤ក្រុម មានលក្ខណៈល្អប្រសើរជាងឆ្នាំមុនៗច្រើន ។

លោកបន្តថា សម្រាប់មណ្ឌលខេត្តបាត់ដំបងនេះ គឺចម្រាញ់យកតែ១០ក្រុមប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតផ្ដាច់ព្រ័ត្ត នៅរាជធានីភ្នំពេញ ។

មានការំពឹងថា Tiger Street Football 2020 រដូវកាលទី៨ នៅមណ្ឌលខេត្តបាត់ដំ
បងនេះនឹងជួយឲ្យកីឡាករបាល់ ទាត់នៅកម្ពុជា បញ្ចេញអស់នូវសមត្ថភាពទេពកោ
សល្យ និងសេចក្តីតាំងចិត្តដ៏មោះមុត ដើម្បីក្លាយជាជើងឯក ឡើងទៅដល់ការប្រកួតបាល់ទាត់ពិភពលោក ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular