អភិបាលរាជធានី ៖ គ្រប់អង្គភាព​សាលារៀនរដ្ឋ និងឯកជនក្រោម​ឱវាទមន្ទីរអប់រំ យុវជន និងកីឡា​ត្រូវតែបន្តផ្តល់សេវាអប់រំ ឲ្យបានល្អ​ប្រសើរ​

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោកអភិបាលរាជធានីភ្នំពេញបានណែនាំថា គ្រប់អង្គភាព សាលារៀនរដ្ឋ និងឯកជន ដែលស្ថិតក្រោមឱវាទមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញត្រូវតែបន្តផ្តល់សេវាអប់រំ ឱ្យបានល្អប្រសើរ ដោយត្រូវបន្តផ្តល់សេវាអប់រំជូនក្មួយៗសិស្សានុសិស្ស ប្រកបដោយគុណភាព, មនសិកាវិជ្ជាជីវៈខ្ពស់ និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌គ្រូបង្រៀន ដើម្បីឱ្យសក្តិសមទៅនឹងការប្រសិទ្ធនាមថាជា “មាតាបិតាទីពីរ របស់សិស្ស”។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងបែបនេះនៅក្នុងឱកាស បិទសន្និបាតការងារអប់រំឆ្នាំសិក្សា ២០១៨-២០១៩ និងទិសដៅការងារឆ្នាំសិក្សា ២០១៩-២០២០ កាលពីរសៀលថ្ងៃទី៣១ មករា២០២០នៅមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ។

លោកអភិបាលរាជធានីបញ្ជាក់ថា ត្រូវបន្តការខិតខំប្រមូលកុមារដល់ និងក្នុងវ័យសិក្សា បានចូលរៀនគ្រប់ៗគ្នា ត្រូវពង្រឹងការគ្រប់គ្រង និងជំរុញចលនាប្រឡងប្រណាំងតាមបណ្តាសាលារៀនទាំងអស់ ដើម្បីផ្តល់ការលើកទឹកចិត្តចំពោះ៖ នាយក-នាយិកាល្អមានស្នាដៃ, សាលារៀនតំរូ និងសាលារៀនដែលមានបរិស្ថានល្អស្អាត ត្រូវបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយបន្ថែមពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងអំពើហឹង្សា គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការអប់រំពាក់ព័ន្ធនឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាដើម ដើម្បីបំផុសស្មារតីចូលរួម ទប់ស្កាត់ និងការគោរពច្បាប់ ក្នុងស្រទាប់សិស្ស និងយុវជន ដែលជាទំពាំងស្នងឬស្សីនៃសង្គមជាតិយើង។

ក្នុងនោះលោកឃួង ស្រេង បានថ្លែងថា៖ថ្នាក់ដឹកនាំមន្ទីរ និងគណៈគ្រប់គ្រងសាលា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ បើសិនជាបណ្តែតបណ្តាយអោយកើតឡើងនូវបាតុភាព បទល្មើស នៅក្នុងសាលារៀនដូចជា ករណីហឹង្សាជាដើមដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាល និងមិនទុកឱ្យកម្ទេចភ្លើងតូច ៗ នៃភាពអសកម្មក្នុងការផ្តល់សេវាអប់រំ បង្កទៅជាអគ្គិភ័យបានឡើយ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងទៀតថា ៖ ក្នុងរយៈពេលចុងក្រោយនេះនៅតាមសាលារៀនមួយចំនួនតូច មានការកើតឡើងនូវបាតុភាពល្មើស ដូចជា ករណី ហឹង្សាលើសិស្សនារី នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និងករណីហឹង្សាបណ្តាលឱ្យស្លាប់សិស្សសាលាអន្តរទ្វីបអាមេរិកាំង ជាដើម ។ដូច្នេះស្នើឱ្យប្រធានមន្ទីរនិងគណៈគ្រប់គ្រងសាលា ត្រូវចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់ និងត្រូវពង្រឹងវិន័យផ្ទៃក្នុងសាលារៀនទាំងរដ្ឋ និងឯកជនឡើងវិញ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យកើតមានបាតុភាពអសកម្ម ឬ បញ្ហាក្មេងទំនើងក្នុងសាលារៀន កើតមានតទៅទៀតឡើយ។

លោកអភិបាលរាជធានីបានបន្តទៀតថា៖ សាលារៀន គឺជាថ្នាលបណ្តុះបណ្តាលអប់រំ មិនមែនជាកន្លែងប្រព្រឹត្តបទល្មើស ឬ ប្រមូលផ្តុំប្រើប្រាស់អំពើហឹង្សាណាមួយឡើយ ដូច្នេះប្រសិនបើមានករណីល្មើសកើតមានឡើងក្នុងសាលារៀនណាមួយនោះ ថ្នាក់ដឹកនាំមន្ទីរ និងគណៈគ្រប់គ្រងសាលាផ្ទាល់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងចំពោះមុខឪពុកម្តាយអាណាព្យាបាលសិស្ស។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការសមស្របចំពោះបុគ្គល ឬអង្គភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាល និងមិនទុកឱ្យកម្ទេចភ្លើងតូចៗ នៃភាពអសកម្មក្នុងការផ្តល់សេវាអប់រំ បង្កទៅជាអគ្គិភ័យបានឡើយ។

ជាមួយគ្នានោះលោកអភិបាលរាជធានីបានបញ្ជាក់ផងដែរថា៖បច្ចុប្បន្ននេះ ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) កំពុងរាតត្បាតដល់បណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក ក្នុងនោះសូមលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ក្មួយៗសិស្សានុសិស្ស កុំឱ្យមានការព្រួយបារម្ភឬភ័យខ្លាចខ្លាំងពេកដោយត្រូវជឿជាក់ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរលោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា រយៈពេលពីរថ្ងៃនេះ សមាជិកសមាជិកានៃអង្គសន្និបាត បានពិភាក្សានិងសម្រេចជាវិធានការមួយចំនួនក្នុងនោះរួមមាន ការប្រមូលកុមារចូលរៀនក្នុងវ័យមតេយ្យសិក្សា ។ការគ្រប់គ្រងសាលារៀនស្អាតទូទាំងរាជធានីភ្នំពេញ ប្រសិទ្ធិភាពនៃការបង្រៀននិងរៀន។ ការពង្រឹងការគ្រប់គ្រងអាគារធនធាននិងសាលាបណ្ដាញក្របប្រកបដោយប្រសិទ្ធភាព ។ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកម្មវិធីអប់រំប្រព័ន្ធសម្រាប់គោលដៅអប់រំពេញមួយជីវិត ។

លោកប្រធានមន្ទីរបានបន្តថា៖អភិវឌ្ឍយុវជនឱ្យមានកាយសម្បទាចំណេះដឹងចំណេះធ្វើសីលធម៏រស់នៅល្អ ចេះរួមរស់ជាមួយគ្នាដោយសន្តិភាពនិងសុខដុមរមនីយកម្ម ។លើកទឹកចិត្តឱ្យយុវជនមានគំនិតផ្ដួចផ្ដើមច្នៃប្រឌិតបង្កើតថ្មីនិងស្មារតីសហគ្រិនភាព ។ពង្រឹងការអនុវត្តការវិភាគអប់រំកាយគ្រឹះស្ថានសិក្សានិងការបានសម្រេចទិសដៅឆ្ពោះទៅកីឡាអាស៊ីហ្គេមឆ្នាំ២០២៣៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...