មន្ត្រីក្រសួងទេសចរណ៍ចូលរួមវេទិកាភាពយន្តនៅប្រទេសថៃ

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ លោកគុជ បញ្ញាសា អនុរដ្ឋលេខាធិការ កាលពីថ្ងៃទី៣០ ខែមករាកន្លងទៅនេះបាន ចូល រួម ក្នុងកម្មវិធី វេទិកា ខ្សែ ភាព យន្ត មានឈ្មោះ ថា The 2nd Asia Destination Film Forum & The 2nd Mekong Mini Movie Festival (Inspiration Via visual Storytelling) នៅទីក្រុងបាងកក ប្រទេសថៃ ក្នុង បំណង ផ្សព្វផ្សាយ អំពី សក្ដានុពល ទេសចរណ៍ នៃ តំបន់ ទន្លេ មេគង្គ។

វេទិកានេះ រៀបចំឡើង ដោយ Mekong Tourism Coordinating office (MTCO) រួមសហការជាមួយ Pacific Asia Travel Association (PATA) និង Travel Massive (Bangkok) ដោយមានការចូលរួមជាមួយវាគ្មិនកិត្តិយសផ្នែករដ្ឋ និងឯកជនធុរកិច្ចទេសចរណ៍មកពីប្រទេសអាស៊ី សរុបប្រមាណ១៥០នាក់។

តំបន់អាស៊ី និងមេគង្គ គឺជាតំបន់មួយដែលមានការអភិវឌ្ឍន៍លឿនបំផុតនៅលើពិភពលោកក្នុងវិស័យទេសចរណ៍ ការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងផលិតកម្មខ្សែភាពយន្តផងដែរ។ កម្មវិធីនេះបានផ្តល់ឱកាសឱ្យអ្នកដំណើរផ្លាស់ប្តូរបទពិសោធន៍ និងភាពពិតរបស់ពួកគេតាមរយៈខ្សែភាពយន្ត។

ដោយឡែកចំពោះកម្ពុជា មានខ្សែភាពយន្តខ្នាតធំចំនួន០៤ របស់ក្រុមការងារលោកស្រី អេនជេលីណាចូលី (Angelina Jolie) ដែលត្រូវបានលើកយកមកពិភាក្សា និងបញ្ចាំង ទី១៖ ខ្សែភាពយន្តរឿង Killing Field។ ទី២៖ ខ្សែភាពយន្តរឿង Tomb Rider ផលិតនៅឆ្នាំ២០០១ នៅខេត្តសៀមរាប។ ទី៣៖ ខ្សែភាពយន្តរឿង “ពួកគេបានសម្លាប់ឪពុករបស់ខ្ញុំ” (First They Killed My Father )នៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៦ និង
ទី៤៖ ខ្សែភាពយន្តរឿង The last real។

ពេលខ្លះបញ្ហាដែលកើតឡើងនៅក្នុងតំបន់ណាមួយ (ឧបទ្ទវហេតុ ឫ កក្តា ចៃដន្យ ណាមួយ ) វាបានបង្តេីតឡេីងជាឱកាស ក្នុង ការធ្វើ Marketing ដែលឆ្លុះបញ្ចាំងពីគោលដៅទេសចរណ៍នៅក្នុងតំបន់នោះ តួយ៉ាងដូចជាករណីនៅប្រទេសថៃ ដែលមានមនុស្សចំនួន១២នាក់ជាប់នៅរូងភ្នំ គេបានបង្កើតខ្សែភាពយន្តរឿងដែលរៀបរាប់អំពីគោលដៅនៃភ្នំនោះផងដែរ។

ខ្សែភាពយន្តមិនត្រឹមតែបានរកចំណូលរាប់រយលានដុល្លារអាមេរិកប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញនូវគោលដៅ និងផលិតផលទេសចរណ៍ ក៏ដូចជាបែបបទនៃការរស់នៅ និង បង្ហាញ ពីជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនក្នុងតំបន់នោះ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែច្រើនថែមទៀត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...