រដ្ឋបាលរាជធានីពន្យល់ពីនីតិវិធីនៃ​ការបង់ថ្លៃសំរាមចូលរដ្ឋក្រោយពី​កាត់ផ្ដាច់ពីវិក្កយប័ត្រអគ្គិសនី​​កម្ពុជា ដែលមានភាពងាយស្រួល​ជាងមុនច្រើន

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ដើម្បីប្រជាពលរដ្ឋបានយល់ដឹងឱ្យកាន់តែច្បាស់លាស់ ជុំវិញការបង់ថ្លៃសេវាសំរាម ថាតើប្រជាពលរដ្ឋទៅបង់នៅកន្លែងណា នៅទីណា នីតិវិធីបែបណានោះ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២០ នេះអាជ្ញាធររាជធានីភ្នំពេញ ដែលមានលោក ហួត ហៃនិងលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែតមួយ ដើម្បីបង្ហាញឲ្យសាធារណៈជនទាំងអស់បានយល់ជ្រោតជ្រាបពីនីតិវិធីនៃការបង់ថ្លៃសំរាមនេះ។

ក្នុងសន្និសិទ្ធនោះលោក ហួត ហៃ បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋអាចបង់ថ្លៃសំរាមបាន តាមប្រព័ន្ធអេឡិចត្រូនិក មានដូចជាធនាគារអេស៊ីលីដា ធនាគារឯកទេសវីង emoney លីហួរវេលុយ pipay trumoney darapay និងemk ដោយក្នុងមួយប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់ពី៥០០រៀលទៅ៨០០រៀលតែប៉ុណ្ណោះ ។

ដោយបងប្អូនគ្រាន់តែយកលេខកូដ ID ក្នុងវិក្កយបត្រភ្លើងក្នុងខែតុលា ឆ្នាំ២០១៩ ជាគោលគឺប្រជាពលរដ្ឋ គ្រាន់តែយកលេខកូដនៅក្នុងវិក័យប័ត្រភ្លើងក្នុងខែតុលាឆ្នាំ២០១៩ ទៅប្រគល់ឲ្យភ្នាក់ងារវេរលុយខាងលើ ដោយប្រាប់ថា មកបងថ្លៃសំរាមគេនឹង ឆែក លេខកូដរបស់បងប្អូន ហើយតាមរយៈលេខកូដដែលបានឆែកឃើញ វានឹងចេញជាទិន្នន័យទឹកប្រាក់របស់បងប្អូនត្រូវបង់ហើយ ដោយបើកទទួលយកថ្លៃប្រមូលសំរាមពីប្រជាពលរដ្ឋ ចាប់ថ្ងៃទី១ ខែកុម្ភៈនេះតទៅ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា៖ ប្រជាពលរដ្ឋអាចបង់ថ្លៃសេវាសំរាមសម្រាប់ខែមករា តាមរយៈធានាគារអេស៊ីលីដ ធនាគារឯកទេសវីង e money លីហួរវេលុយ pipay trumoney ដោយក្នុងមួយប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់ពី ៥០០រៀលទៅ៨០០រៀលតែប៉ុណ្ណោះ ទៅតាមទំហំទឹកប្រាក់នៃ ការបង់ ប៉ុន្តែប្រជាពលរដ្ឋក៏អាចបង់ជាឆ្នាំក៏បាន ដោយមាន ភាពចំណេញច្រើនគឺអស់ថ្លៃសេវា តែម្តងប៉ុណ្ណោះ។ លោកអភិបាលរងបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលត្រូវបង់ថ្លៃសេវាប្រមូលសំរាមនៅក្នុងខែមករានេះ គឺគ្មានការប្រែ ប្រួលទេ គឺអនុវត្តន៍ តាម តារាងតម្លៃកាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅជាគោល។

លោកបន្តទៀតថា ការបង់សេវាសំរាមពុំមែនជាការបង់ដោយស្ម័គ្រចិត្តទេ ព្រោះយើងជាអ្នកផលិតសំរាមត្រូវ តែបង់លុយ មិនអាចគេចវេសបានទេ។ ក្នុងអំឡុងអន្តរកាលនេះ គឺឱ្យគាត់បង់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ បើយឹតពេលនេះយើងកត់ចូលជាបំណុល។ ក្នុងករណីមិនបង់គឺយើង មានវិធានការ ឧទាហណ៍ ម្ចាស់ភោជ្ជនីយដ្ឋានមិនបង់ គឺដកហូតការធ្វើអាជីវកម្ម ទាល់តែបង់ ទើបប្រគល់អោយវិញ។ប៉ុន្តែក្នុងអំឡុងពេលអន្តរកាលនេះយើងមិនទាន់អនុវត្តវិធានការណ៍ ច្បាប់ទេ គឺទុកឱ្យគាត់ មកបង់លុយប្រកបដោយមនសិកាស្នេហាជាតិ ដើម្បីធានាឲ្យ ទីក្រុងយើងមានសោភ័ណភាពស្រស់ស្អាត។

សូមបញ្ជាក់ថា ការអនុវត្តប្រព័ន្ធបង់ប្រាក់ថ្មីតាមរយៈអេឡិចត្រូនិចនេះ បានធ្វើឡើងបន្ទាប់ពី រដ្ឋបាលរាជធានីភ្នំពេញបានទទួលសិទ្ធិក្នុងការធ្វើប្រតិបត្តិការធ្វើអាជីវកម្មអន្តរកាលនៃការប្រមូល សំរាមនៅរាជធានីភ្នំពេញ ដោយរង់ចាំការដេញថ្លៃរបស់ក្រុមហ៊ុនប្រមូលសំរាមថ្មី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular