បើករថយន្តឆ្លងផ្លូវដែក មិនមើល​ត្រូវរថភ្លើងបុក តែសំណាងល្អមិន​មានមនុស្សរងគ្រោះ​

ដោយ:វណ្ណៈ/ព្រះសីហនុ៖រថយន្តដឹកចំណុះមួយតោនកន្លះមួយគ្រឿងត្រូវរថភ្លើងបើកបុក វិលមួយកន្លែងខូចខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង ប៉ុន្តែសំណាងល្អ មិនមានមនុស្សរងរបួសក្នុងហេតុការនេះ។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានប្រាប់ថា ករណីនេះកើតឡើង នៅលើផ្លូវជាតិ៣(ចំណុចផ្លូវរថភ្លើងឆ្លងកាត់) ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ០១ខែកុម្ភៈ ឆ្នាំ ២០២០។

ប្រភពដដែលបន្តរថា មានរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-5097 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ លុះមកដល់ចំណុចខាងលើបានបើកឆ្លងផ្លូវពីលិច ទៅកើត ស្របពេលមានរថភ្លើង១ខ្សែ ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ មកដល់បានបុករថយន្តនេះ បន្ទាប់មករថភ្លើងបានបន្តដំណើរទៅមុខទៀតដោយសុវត្តិភាព ។

គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់ទេ ហើយរថយន្តខូចខាតផ្នែកមុខ បានយកមករក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកព្រៃនប់ ។

ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular