បុរសរត់ម៉ូតូកង់បីម្នាក់ដឹកបន្លែង ងុយដេកពេកបើកបុកគូទរថយន្ត កូរ៉េដឹកកកបណ្តាលអោយស្លាប់នៅ នឹងកន្លែងកើតហេតុ

291
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ បុរសម្នាក់ រត់ម៉ូតូកង់បីខ្មែរ ត្រូវបានគេជួលអោយដឹកបន្លែ ដែលទិញពីផ្សារដើមគ យកទៅធ្វើម្ហូបបុណ្យសព នៅឯខណ្ឌព្រែកព្នៅ លុះបើកបានពាក់កណ្តាលផ្លូវ រាងងងុយដេកពេកក៏ជ្រុលទៅបុកគូទរថយន្តដឹកទឹកកកស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ពី វេលា ម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២០ចំណុចមុខវីងយីហោស្រីមុំតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ។

សពបុរសខាងលេីឈ្មោះ សុឹម មេនអាយុ៤៧ឆ្នាំ ស្នាក់នៅ ភូមិឬស្សី២ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណេីតនៅភូមិទួលខ្ពស់ឃុំចំបក់ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពី ម្ចាស់បន្លែបានអោយដឹងថា មុនពេលកើតហេតុ គាត់បាន ជួល កង់បីខាងលើ ដឹកបន្លែពីផ្សារដើមគ ធ្វើដំណើរតាមផ្លូវជាតិ៥ ក្នុងទិសដៅពីត្បូងទៅជើង ដោយម្ចាស់ជិះលើរ៉ឺម៉កខាងក្រោយ ក្នុងគោលដៅទៅផ្សារត្រពាំងព្រាយ ក្នុងខណ្ឌព្រែកព្នៅ ដើម្បី យកទៅធ្វើបុណ្យសព លុះមកដល់ចំណុចកើតហេតុ មិនដឹងថាគាត់ងងុយដេក ឬអ្វីនោះទេ ស្រាប់តែគាត់រ៉េក្បាលម៉ូតូទៅបុកគូទរថយន្តដឹកទឹកកកដែល ចតនៅអែបចិញ្ចើមផ្លូវ បណ្តាលអោយស្លាប់តែម្តង។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទាកទងជំនាញមកវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី។ រីឯ បន្លែ បានរើសាងដាក់កង់បីផ្សេងយកទៅបន្តទៀតទៅ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម