Home ព័ត៌មានអន្តរជាតិ ស្ងាត់ភ្ញៀវចិ...

ស្ងាត់ភ្ញៀវចិន រមណីយដ្ឋានថៃស្ងាត់ដូចគ្នា ខណៈវីរុសកូរ៉ូណានៅតែបន្តរាលដាល

ផ្លូវតូចៗនិងហាងទំនិញចម្រុះពណ៌នៃទីក្រុងភូកេតជាធម្មតាមានសភាពអ៊ូអរជាមួយភ្ញៀវទេសចរចិនក្នុងឱកាសបុណ្យចូលឆ្នាំចិន ប៉ុន្តែបម្រាមធ្វើដំណើរនិងការភ័យខ្លាចក្នុងស្រុកអំពីមេរោគឆ្លងបានធ្វើឱ្យស្ងាត់ដងផ្លូវទាំងអស់នៃក្រុងនេះក្នុងឆ្នាំនេះ។

មានភ្ញៀវទេសចរតែមួយក្តាប់តូចប៉ុណ្ណោះ ដែលភាគច្រើនពាក់ម៉ាសមុខ បានដើរឆ្លងកាត់តំបន់នោះក្នុងអំឡុងពេលថ្ងៃនៅសប្តាហ៍នេះ។ នៅពេលល្ងាច ចរាចរណ៍ថ្មើរជើងបានកើនឡើងតិចតួចក្រោមពន្លឺភ្លើងអំពូលក្រហមលាតសន្ធឹងឆ្លងកាត់ផ្លូវនានា ប៉ុន្តែនៅតែមានចំនួនតិចខុសពីសព្វមួយដង។

អាជីវករអាយុ៤៥ឆ្នាំឈ្មោះ អូសាណា អាការ៉ាដាចាគុល បានប្រាប់រ៉យទ័រ ខណៈគាត់រង់ចាំនៅពីក្រោយបញ្ជរក្នុងហាងលក់ទំនិញរបស់គាត់ ដែលលក់កាតប៉ុស្តាល់ កាបូបចំបើង សម្លៀកបំពាក់ និង គ្រឿងអលង្ការ យ៉ាងដូច្នេះថា “ផលប៉ះពាល់គឺខ្លាំងសម្បើមណាស់”។

លោកស្រីអាការ៉ាដាចាគុលបាននិយាយថា “ក្រោយព័ត៌មានអំពីវីរុសកូរ៉ូណាបានផ្សព្វផ្សាយតែពីរបីថ្ងៃ អ្នកទេសចរចិនឃើញមានតែប៉ុន្មាននាក់ប៉ុណ្ណោះ។ ខ្ញុំគិតថាប្រហែលជា ៧០ ភាគរយនៃពួកគេបានបាត់អស់រលីង”។

រមណីយដ្ឋានឆ្នេរភូកេតគឺជាគោលដៅទាក់ទាញភ្ញៀវទេសចរច្រើនបំផុតទី ២ របស់ថៃបន្ទាប់ពីទីក្រុងបាងកក ហើយជាធម្មតាទាក់ទាញភ្ញៀវទេសចរមកពីប្រទេសចិន ដែលមានចំនួន ១១ លាននាក់កាលពីឆ្នាំមុន ជាពិសេសនៅរដូវចូលឆ្នាំចិន។

ប៉ុន្តែនៅសប្តាហ៍នេះប្រទេសចិនបានដាក់កំហិតលើក្រុមអ្នកធ្វើទេសចរណ៍នៅបរទេសទាំងអស់ ដោយសារតែមេរោគឆ្លង ដែលមានប្រភពចេញពីទីក្រុងវូហាន និង ដែលបានឆ្លងដល់មនុស្សជាង ១១.០០០ នាក់និងសម្លាប់មនុស្សជាង ២៥០ នាក់។

ក្រសួងទេសចរណ៍ថៃបានប៉ាន់ប្រមាណថា ការថយចុះការធ្វើដំណើរពីប្រទេសចិនតែមួយអាចបណ្តាលឱ្យបាត់បង់ប្រាក់ចំណូលពីទេសចរណ៍ចំនួន ៥០ ពាន់លានបាត (២ ពាន់លានដុល្លារ)៕ ដោយ៖ កញ្ញាដាលីស

ភូកេតឆ្នាំនេះស្ងាត់ដោយសារបាត់ភ្ញៀវចិន ៧០ ភាគរយ និងមេរោគកូរ៉ូណាកំពុងរាតត្បាត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បុគ្គលិក​កាស៊ីណូ រលក​ធំ ប...

ដោយៈ​វ​ណ្ណះ​/​ព្រះ​សី​ហុៈ...

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...