Home ព័ត៌មានជាតិ សង្គម ប៊ីយូធីស្ទរចែ...

ប៊ីយូធីស្ទរចែកសញ្ញាប័ត្រផ្នែក សា ឡនដល់សិស្ស ៣១០ នាក់ ដែល បញ្ចប់ការសិក្សាដោយជោគជ័យ

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ហាងសាឡនល្បីក្នុងប្រទេសកម្ពុជា «បីយូធីស្ទរ» បាន ប្រារព្ធពិធីចែក សញ្ញាប័ត្រជូនសិស្សានុសិស្សដែលមកសិក្សាផ្នែកសាឡន ក្នុងហាង របស់ខ្លួនជាលើកទី៤ កាលពីព្រឹកថ្ងៃទី៣១ មករា ឆ្នាំ២០២០ នេះ សាលា បណ្តុះ បណ្តាលជំនាញ សាឡន និង ថែរក្សា សម្រស់ បីយូធីស្ទរ «Beauty Store» បានប្រគល់សញ្ញាប័ត្រជំនាញជូន សិស្សដែលបញ្ចប់ការសិក្សា ដោយជោគជ័យ ចំនួន ជាង ៣១០ នាក់ ។

ម្ចាស់ហាងវ័យក្មេង និង ស្រស់សង្ហារ លោក ងួន ស៊ាំង និង បានអះអាងថាសិស្ស ទាំងជាង ៣១០ នាក់ដែលទទួលសញ្ញាប័ត្របញ្ជាក់ការសិក្សាពីហាងប៊ីយូធីស្ទរ នេះ ទទួល បានការបណ្តុះ បណ្តាលជំនាញផ្សេងគ្នា ដោយក្នុងចំណោមអ្នកទទួលបាន ជោគជ័យទាំងអស់នេះ ក៏មានអ្នកខេត្ត និង អតីតកម្មការិនីរោងចក្រ មកទទួលការ បណ្តុះបណ្តាលនេះផងដែរ។អ្នកទទួលបានសញ្ញាប័ត្រជំនាន់ទី៤នេះ សម្រាប់ សិស្ស ឆ្នើម ខាងសាលា ក៏នឹងផ្តល់ឱកាសអោយបម្រើក្នុងហាងប៊ីយូធីស្ទរទាំង ១០ សាខា ដែលមាននៅភ្នំពេញ និង ខេត្តក្រុងមួយចំនួន សម្រាប់សិស្សៗ ដែលមានជំនាញ ហើយខ្វះលទ្ឋភាពបើកហាងខ្លួនឯង។ យ៉ាងណាមិញលោកថាគឺដោយសារ ហាង «ប៊ីយូធីស្ទរ» មាន លោកគ្រូ-អ្នកគ្រូ ដែលជាអ្នកបង្រៀននៅទីនោះ មានជំនាញ ច្បាស់ លាស់ ប្រកបដោយវិជ្ជាជីវៈយ៉ាងត្រឹមត្រូវ បង្រៀនដោយមានការយកចិត្តទុកដាក់និង មានរយៈពេលខ្លី ងាយស្រូលឲ្យសិស្សឆាប់មានឱកាសស្វែងរកការងារធ្វើ និងទទួល បានប្រាក់កម្រៃយ៉ាងសមរម្យ ហើយ គ្រប់សិស្សទាំងអស់ ដែលទទួលបានការបណ្តុះ បណ្តាល ជំនាញពីហាងប៊ីយូធីស្ទរ នឹងទទួលបានការផ្តល់គំនិត និងជ្រោមជ្រែង ពីលោកដោយមិនព្រលែងដៃនោះទេ សម្រាប់អ្នកចង់បើកហាងខ្លួនឯង អោយល្អរឹងមាំ ផងដែរ។

លោក បានបន្តទៀតថា ជំនាញថែរក្សាសម្រស់ និង សាឡន គឺជាមុខរបរដែល ងាយស្រួលរកំណូល និង អាចកែប្រែ វាសនាមនុស្ស បានយ៉ាងល្អ ខណៈដែលមុខ ជំ នាញនេះ សម្រាប់ការបើកហាង ក៏មិនត្រូវការទុនខ្ពស់ប៉ុន្មាន។ ក្នុងនោះលោកក៏ផ្តល់ ជាកន្លែងស្នាក់នៅ និង លក្ខខណ្ឌល្អប្រសើរជាច្រើន ដើម្បីអោយអ្នកខេត្ត និង អ្នកចង់ រៀន ជំនាញសាឡនពីហាងរបស់លោក មានលទ្ឋភាពបានហាត់រៀនជំនាញនេះ រហូត ដល់ចប់ដោយមិនលំបាកផងដែរ។ បន្ទាប់ពីទទួលបានភាពជោគជ័យលើជំនាញ សាឡន ម្ចាស់សាឡន ប៊ីយូធីស្ទរ រូបនេះ ក៏កំពុងតែពង្រីក អាជីវកម្មថ្មី បន្ថែមទៀត ដោយ នាំ ចូលនូវផលិតផលផ្តាច់មុខពីប្រទេសថៃ ផ្នែកថែរក្សាសម្ជស្សផងដែរ។

គួររម្លឹកផងដែរថា ដោយសារមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនយ៉ាងច្រើន ហាងបីយូធីស្ទរ «Beauty Store» មានរហូតដល់ទៅ ១០ សាខា និង គ្រោង ពង្រីក ៣ សាខា បន្ថែមទៀតនៅពេលខាងមុខ ដើម្បីបំពេញតម្រូវការជូនភ្ញៀវផងដែរ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យប់​នេះ​ខ្យល់មូសុង​ឦសាន​ថ...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ខ...

ក្រសួងបង្ហា​ញ​មុខ​បុគ្គល​...

ដោយៈ មុនី​រ័ត្ន​/​ភ្ន...

គិត​មកដល់​ថ្ងៃទី​៥ ខែធ្នូ...

​ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ...

អ្នក​វិជ្ជមាន​កូ​វីដ ១៩ ត...

ដោយ​:​តារា​រិ​ទ្ធ​/​ភ្នំព...