Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋលេខាធិការ...

រដ្ឋលេខាធិការ​ប្រចាំការ​បង្ហាញ​ពី​នយោបាយ​ក្របខ័ណ្ឌ​ថវិកា​ឆ្នាំ​២០២០​បន្ថែម​

​លោក​វ​ង្សី វិស្សុត​រដ្ឋលេខាធិការ​ប្រចាំ​ការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

ដោយៈ​ស៊ា ថាំង​/​ភ្នំពេញៈ​នៅ​ចុង​សប្តាហ៍​នេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានរៀបចំ​វេទិកាសាធារណៈ​ស្តីពី​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​និង​ថវិកា​ឆ្នាំ​២០២០​ដូច​រាល់​ឆ្នាំកន្លងមក​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​សាធារណជន​ទូទៅ​បាន​ស្វែងយល់​លំអិត​អំពី​ស្ថានភាព​និង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​និង​ថវិកា​ឆ្នាំ​២០២០​ក្រោម​អធិបតីភាព​លោក​វ​ង្សី វិស្សុត​រដ្ឋលេខាធិការ​ប្រ ចាំ​ការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​, ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​, ដៃគូ​អភិវឌ្ឍន៍​, សង្គម​ស៊ីវិល​, ស្ថាប័ន​ស្រាវជ្រាវ​, គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​, វិស័យ​ឯកជន​,​និង​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ ព្រមទាំង​អ្នកសិក្សា​ស្រាវជ្រាវ​, និស្សិត និង​យុវជន ប្រមាណ​ជាង ៣០០ នាក់​។​
​ថ្លែង​ក្នុង​វេទិកា​នេះ​ក្រៅពី​លើក​មក​ពន្យល់​បង្ហា​ញ​អំពី​ស្ថានភាព​និង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ឆ្នាំ​២០១៩​និង​២០២០ លោក​រដ្ឋលេខាធិការ​វ​ង្សី វិស្សុត​បាន​លើក​លើក​យកមក​បង្ហាញ​នូវ​នយោបាយ​ថវិកា​ឆ្នាំ​២០២០​ថែមទៀត​។​

​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​, ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​, ដៃគូ​អភិវឌ្ឍន៍​, សង្គម​ស៊ីវិល​, ស្ថាប័ន​ស្រាវជ្រាវ​, គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​, វិស័យ​ឯកជន​,​និង​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ ព្រមទាំង​អ្នកសិក្សា​ស្រាវជ្រាវ​, និស្សិត និង​យុវជន ប្រមាណ​ជាង ៣០០ នាក់​


​លោក វ​ង្សី វិស្សុត បាន​ថ្លែងថា​ក្របខណ្ឌ​ថវិកា​ឆ្នាំ​២០២០ ត្រូវបាន​រៀបចំឡើង​ដើម្បី
១.​ទប់​នឹង​ភាពមិនច្បាស់លាស់ និង​ហានិភ័យ​ទាំងឡាយ ដូច​បាន​គូសបញ្ជាក់​ខាងលើ និង​២.​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដូច​មានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ក៏ដូចជា​អាទិភាព​គោលនយោបាយ​ផ្សេងៗ​ទៀត​របស់​រាជរដ្ឋាភិបាល ដើម្បី​បន្ត​ចាក់គ្រឹះ និង​អាចឈរជើង​ងើបឡើង​ពី​ការគាប់សង្កត់​, ពី​ភាព​ថមថយ ឬ​ពី​វិបត្តិ​ណាមួយ ហើយ​ប្រែក្លាយ​ការ​គម្រាមកំហែង​, វិបត្តិ និង​ហានិភ័យ​ទាំងនេះ ឱ្យក្លាយ​ទៅជា​ឱកាស​នៃ​ការកែទម្រង់ សម្រាប់​ការឈាន​ឡើង​របស់​កម្ពុ​ជា​ក្នុង​រយៈពេល​វែង ក្នុង​ដំណើរ​ឆ្ពោះ​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ប្រកបដោយ​ភាពជោគជ័យ តាម​ការរំពឹងទុក​។

​លោក​រដ្ឋលេខាធិការ​ប្រចាំការ​មានប្រសាសន៍ថា​ក្រៅពី​ការអនុវត្ត​គោលនយោបាយ​វិត្ថារ​កម្ម​, ថវិកា​ឆ្នាំ​២០២០ ក៏​ជា​ថវិកា​សម្រាប់​ជំរុញ​កំណើន (Stimulus) ផងដែរ តាមរយៈ​ការបង្កើន​ការចំណាយ ដើម្បី​លើកកម្ពស់​តម្រូវការ​ក្នុង​សេដ្ឋកិច្ច​។ ជាក់ស្តែង ចំណាយ​ថវិកា​ឆ្នាំ​២០២០ ត្រូវបាន​គ្រោង​រហូត​ទៅ​ដល់​ប្រមាណ ២៨% នៃ ផសស ដោយ​ក្នុងនោះ កញ្ចប់​ថវិកា​សម្រាប់​ជំរុញ​កំណើន​ស្មើនឹង​ប្រមាណ ៣% នៃ ផសស​។ កញ្ចប់​ថវិកា​សម្រាប់​ជំរុញ​កំណើន​នេះ នឹងត្រូវ​ប្រើប្រាស់​ដោយ​តម្រង់​ទៅលើ​ការដោះស្រាយ​បញ្ហា​ជា​រចនាសម្ព័ន្ធ​នៅក្នុង​សេដ្ឋកិច្ចកម្ពុជា​បច្ចុប្បន្ន ដែល​រួមមាន​បញ្ហា​ភាព​ប្រកួតប្រជែង និង​បញ្ហា​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​មួយផ្នែក​ទៀត ផ្តោតទៅលើ​ការ​ស្រូបយក​ការប៉ះទង្គិច​ពី​វិបត្តិ តាមរយៈ​ការបង្កើត​ការងារ​, ការអនុវត្ត​កម្មវិធី​សាច់ប្រាក់​ពលកម្ម និង​ការផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​។ ក្រៅពី​ការជំរុញ​កំណើន តាមរយៈ​ការបង្កើន​ចំណាយ​ខាងលើនេះ​, យើង​ក៏​កំពុងមាន​គិតគូរ​បន្ថែមទៀត​ទៅដល់​ការអនុគ្រោះ​ពន្ធចំពោះ​វិស័យ​ជាក់លាក់​មួយចំនួន ដើម្បី​អាចបង្កើត​ការងារ​ថ្មី​ផង និង​នៅតែ​អាច​រក្សា​ការងារ​ដែលមាន​ស្រាប់​កុំឱ្យ​បាត់បង់​ផង​។ ធ្វើ​ដូចនេះ មិន​ត្រឹមតែ​ជួយ​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច និង​ទប់​ទល់នឹង​វិបត្តិ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ជួយ​ដល់​វិស័យ​ឯកជន​មិនឱ្យ​ដួលរលំ ហើយ​ពួកគេ​កាន់តែ​រីកចម្រើន​ថែមទៀត​នៅពេល​ឆ្លង​ផុតពី​វិ​ប​ត្ត​។ ឯកឧត្តម​បាន​បន្តថា ការបង្កើន​ប្រសិទ្ធភាព និង​ស័​ក្កិ​សិទ្ធិ​ភាព​នៃ​ស្ថាប័ន​សាធារណៈ គឺជា​ចំណុច​គន្លឹះ​សំខាន់បំផុត ដើម្បី​ធានា​នូវ​ភាពជោគជ័យ​ក្នុងការ​អនុវត្ត​នូវ​កញ្ចប់​គោលនយោបាយ​ខាងលើ ក៏ដូចជា​ដើម្បី​ផ្តល់​ការឆ្លើយតប​ទៅនឹង​ការប្រែប្រួល​នៃ​ស្ថានភាព​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា និង​បរិការណ៍​ខាងក្រៅ នៅក្នុង​រយៈពេល​វែង​ទៅមុខ​។ ក្នុងន័យនេះ រដ្ឋបាល​សាធារណៈ​ត្រូវតែមាន​សមត្ថភាព​ខ្លាំង​ជាង​មុន​, ស្អាតស្អំ​ជាង​មុន និង​ឆ្លាត​វៃ​ជាង​មុន តាមរយៈ​១.​ការពង្រឹង សមត្ថភាព​ដឹកនាំ​របស់​ស្ថាប័ន ទាំង​ក្នុងការ​គិតគូរ​ដាក់ចេញ​នូវ​គោលនយោបាយ​, ផែនការ និង​យុទ្ធសាស្ត្រ និង​ទាំង​នៅក្នុង​ការអនុវត្ត​, ២.​ការសម្របសម្រួល​ការ​ងារ និង​បែងចែក​មុខងារ​ឱ្យបាន​ច្បាស់លាស់ និង ៣.​ពង្រឹងសមត្ថភាព​មន្ត្រី​រាជការ ទាំង​បរិមាណ និង​គុណភាព ដោយ​ផ្អែកលើ​គោលការណ៍​គុណា​ធិបតេយ្យ ឬ​ការយក​សមត្ថភាព​ជាធំ​។​
​លោក​ក៏បាន​លើកឡើង​ផងដែរ​ថា នៅក្នុង​ឆ្នាំ​២០២០ នេះ ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទទួលបាន​នូវ​កំណើន​ថវិកា​រហូត​ទៅដល់ ៥១,៤% ក្នុងខណៈដែល​ថវិកា​ថ្នាក់ជាតិ​មាន​កំណើន​ត្រឹមតែ ២០,៧% ដែល​ធ្វើឱ្យ​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​ចំណែក​ស្មើនឹង​ប្រមាណ ១០% នៃ​ចំណាយ​ថវិការដ្ឋ​សរុប​។ ប្រការនេះ គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​ផ្ទេរ​នូវ​ធនធាន​កាន់តែ​ច្រើនឡើងៗ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពិសេស​នៅ​ថ្នាក់ឃុំ​-​សង្កាត់​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...

ស្លាប់​២​នាក់ របួសធ្ងន់​២...

ដោយ ៖ ប​.​ជ័យ / បន្ទាយ​មា...

រ៉ូបូត​នៅអេ​ហ្ស៊ី​ប​ចេះ​ធ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...