ជនសង្ស័យ២នាក់ចែកចាយគ្រឿង​​ញៀនកម្លាំងអាវុធហត្ថក្រុងប៉ោយ​ប៉ែតចាប់ឃាត់ខ្លួន

ដោយៈវង ធូ/បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រតិបត្តិការបង្រ្កាបករណីចែកចាយគ្រឿងញៀនដោយខុសច្បាប់និងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅចំណុចកាស៊ីណូនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បាន ប្រតិបត្តិការបង្រ្កាបករណីចែកចាយគ្រឿងញៀនចុះព្រមទាំងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនម្សៅក្រាមពណ៍សថ្លា ចំនួន២១កញ្ចប់ ស្មើ ៦,៥៣ក្រាម ,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ , និងសម្ភារ:មួយចំនួន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យ ១/.ឈ្មោះ សុខ ម៉េង ភេទប្រុស អាយុ២៨ឆ្នាំ ២/.ឈ្មោះ ទូច សីហា ភេទប្រុស អាយុ២៣ឆ្នាំ នាក់ទាំងពីររស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានយកមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។

ជនសង្ស័យទាំង០២នាក់ ក្រោយពីកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនសួរចម្លើយ ពួកគេបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចែកចាយគ្រឿងញៀនពិតប្រាកដមែន បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...