ដោយៈសាវរក្ស/ភ្នំពេញ៖មនុស្ស៧នាក់បានស្លាប់(ស្រី២នាក់)នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គិតពីម៉ោង២រសៀលថ្ងៃទី៣១មករាដល់ម៉ោង២រសៀលថ្ងៃទី១កុម្ភៈឆ្នាំ២០២០។បានបង្កឱ្យមានមនុស្សរបួសធ្ងន់-ស្រាល១៧នាក់(ស្រី៧នាក់)ក្នុងចំនួនគ្រោះថ្នាក់១០លើក។របាយការណ៍នេះយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរនិងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ។
របាយការណ៍បន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរខាងលើនេះបង្កឱ្យមានការខូចខាតយានយន្ត សរុបជាច្រើនគ្រឿងក្នុងនោះមានម៉ូតូ,រថយន្តតូច-ធំនិងយានផ្សេងៗជាច្រើនគ្រឿងទៀត។រីឯមូលហេតុបណ្តាលឱ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរគឺបណ្តាលមកពីបើកបរលើសល្បឿនកំណត់,មិនគោរពសិទ្ធិបត់មិនប្រកាន់ស្តាំជាដើម ។
ទិន្នន័យគ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេសថ្ងៃនេះបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន២៤នាក់នៅថ្ងៃទី១កុម្ភៈនេះគឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន១០លើក៕S/
