ដោយគូលែន/សៀមរាប៖កាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២០នៅមន្ទីរទេសចរណ៍ខេត្តសៀមរាបមានរៀបចំកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ប្រចាំខែមករា២០២០និងផ្សព្វផ្សាយការងារទេសចរណ៏ព្រមទាំងសភាពការណ៍ថ្មីនៃជំងឺCoronaVirus។ដោយមានការចូលរួមពីលោកង៉ូវសេងកាក់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។
លោកង៉ូវសេងកាក់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទនូវសេចក្តីប្រកាសព័ត៌មានលេខ ០០១សប្រក ចុះថ្ងៃពុធ ០៥កើត ខែមាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករាឆ្នាំ២០២០ស្តីពីស្ថានភាពនៃវិស័យទេសចរណ៍ក្នុងព្រះរាជាចក្រកម្ពុជា។ក្នុងសេចក្តីប្រកាសនេះបានបញ្ជាក់ថាឆ្នាំ២០១៩កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦,៦លាននាក់។
លោកបានបន្តថាបើតាមសេចក្តីប្រកាសព័ត៌មាននេះក៏បានបញ្ជាក់អំពីបញ្ហាជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី(កូរ៉ណាវីរ៉ុស-CoronaVirus)ផងដែរ។ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងសុខាភិបាលជាសេធិការបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបានចាត់វិធានការជាច្រើនដើម្បីទប់ស្កាត់ចំពោះការរីរាលដាលជំងឺកាចសាហាវនេះ។
លោកបានបន្តទៀតថាយើងអាចប្រកាសបញ្ជាក់ប្រកបដោយភាពជឿជាក់ថាស្ថានភាពគំរាមកំហែងនៃមេរោគជំងឺឆ្លងកូរ៉ូណាវីរុសនៅកម្ពុជាគឺស្ថិតក្រោមការគ្រប់គ្រង។ម្យ៉ាងទៀតប្រសិនជាជនណាដែលមានការសង្ស័យថាឆ្លងជំងឺនេះអាចទំនាក់ទំនងទៅលេខ១១៥ដោយពុំគិតថ្លៃ។គ្រប់គោលដៅទេសចរណ៍នៅកម្ពុជាគឺប្រកបដោយភាពរីករាយផាសុខភាពនិងសុវត្ថិភាពដូចនេះសូមភ្ញៀវទេសចរជាតអន្តរជាតិកុំមានការព្រួយបារម្ភ៕S/

រូបភាព: ប្រជុំបូកសរុបការងារទេសចរណ៍ប្រចាំខែមករា ២០២០ និងការផ្សព្វផ្សាយការងារទេសចរណ៏ ព្រមទាំងសភាពការណ៍ថ្មីនៃជំងឺ Corona Virus ៕គូលែន
