ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោកញឹកប៊ុនឆៃប្រធានគណបក្សខ្មែររួបរួមជាតិនិងលោកអ៊ុសុមន្ថាអនុប្រធានគណបក្ស,លោកសុខវិសាលអគ្គលេខាធិការគណបក្សនឹងថ្នាក់ដឹកនាំជាច្រើនរូបទៀត។បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិនៅខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងកម្មវិធីនេះក៏មានមន្ត្រីមកពីគណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន៤២នាក់ដែលមានតួនាទីជាប្រធានគបក្សខេត្តនិងស្រុកទាំង៨នៅខេត្តកំពង់ចាមបានមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ ផងដែរ។មន្ត្រីមកពីគណបក្សហ្វ៊ុនស៊ិនប៉ិចទាំង៤២រូបបានសំណូមពរដល់ថ្នាក់នាំគណបក្សហ្វ៊ុនស៊ិនប៉ិចនិងគណបក្សខ្មែររួបរួមជាតិសូមឱ្យរួបរួមគ្នានៅថ្នាក់មូលដ្ឋានរវាងគណបក្សទាំងពីរហើយចាំបន្តទៅបង្រួបបង្រួមថ្នាក់លើជាបន្តទៀត។
លោកញឹកប៊ុនឆៃប្រធានគណបក្សខ្មែររួបរួមជាតិបានថ្លែងប្រាប់រស្មីកម្ពុជាតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១ខែកកុម្ភៈថាសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន៤២នាក់បានមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ។សមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិចទាំង៤២នាក់មានតួនាទីជាប្រធានគណបក្សខេត្តនិងស្រុកទាំង៨ នៅខេត្តកំពង់ចាម។
សូមជម្រាបថាថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចនៅតាមខេត្តមួយចំនួនបានមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ ជាបន្តបន្ទាប់ ខណៈដែលមេដឹកនាំរបស់ពួកគាត់មិនចុះមូលដ្ឋានជួបជាមួយសមាជិក សមាជិកា និងអ្នកគាំទ្រ៕S/
រូបថតលោកលោកញឹកប៊ុនឆៃសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិនិងគណបក្សហ្វ៊ុនស៊ិនប៉ិច