ដោយៈមុនីរ័ត្ន/ភ្នំពេញៈមន្ត្រីនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលនៃអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាគិតពីថ្ងៃទី១=៣១ខែមករាឆ្នាំ២០២០ឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលដែលទទួលបានមានចំនួនសរុប១៣.០៨០ច្បាប់។នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការទទួលឯកសារប្រកាសបំណុល និងទ្រព្យសម្បត្តិ តាមរបប២ឆ្នាំសម្រាប់ឆ្នាំ២០២០កាលពីថ្ងៃទី៣១ខែមករា ឆ្នាំ២០២០។
មន្ត្រីដដែលបានបន្តថាកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២០នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលចំនួន៩០ច្បាប់។មន្ត្រីបានបញ្ជាក់ថាការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ពីថ្ងៃទី១-៣១ខែមករាឆ្នាំ២០២០ គឺអនុវត្តតាម សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២០ លេខ ០០៤/ស.ជ.ណ. ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលរង់ចាំទទួលឯកសារប្រកាស៧ថ្ងៃក្នុងមួយសប្តាហ៍ហើយមិនឈប់សម្រាកថ្ងៃសៅរ៍ថ្ងៃអាទិត្យនិងថ្ងៃបុណ្យឡើយពីម៉ោង០៨:០០ព្រឹកដល់ម៉ោង ០៥:០០ ល្ងាច។កាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមរបប០២ឆ្នាំឆ្នាំ២០២០ សម្រាប់ឆ្នាំ២០២០គឺសប្តាហ៍ទី១គិតពីថ្ងទី១=៥ខែមករាឆ្នាំ២០២០មានៈរដ្ឋសភានិងអគ្គលេខាធិការដ្ឋាន ទីស្តីការគណៈរដ្ឋមន្ត្រី។
អង្គភាពចំណុះក្រសួងមហាផ្ទៃ(ទីស្តីការក្រសួងមហាផ្ទៃនិងនគរបាលជាតិ),ក្រសួងការពារជាតិ(ទីស្តីការក្រសួងការពារជាតិនិងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ,ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ,ក្រសួងផែនការ,ក្រសួងព័ត៌មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត,។អគ្គលេខាធិការដ្ឋានធនាគារជាតិនៃកម្ពុជា,ក្រសួងសាធារណការនិងដឹកជញ្ជូន,ក្រសួងសុខាភិបាល,ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
ក្រសួងធនធានទឹកនិងឧតុនិយម(រួមទាំងអាជ្ញាធរទន្លេសាបនិងគណៈកម្មាធិការទន្លេមេគង្គកម្ពុជា)ក្រសួងធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង,ខេត្តកំពង់ចាម,ខេត្តសៀមរាប,ខេត្តកំពង់ស្ពឺ,ខេត្តឧត្តរមានជ័យ,ខេត្តព្រៃវែង,ខេត្តបាត់ដំបង។
សប្តាហ៍ទី២ គិតចាប់ពីថ្ងៃទី៦-១២ ខែមករា ឆ្នាំ២០២០ មានដូចជាៈ ព្រឹទ្ធសភានិងអគ្គលេខាធិការដ្ឋាន, ក្រសួងការបរទេស,និងសហប្រតិបត្តិការអន្តរជាតិ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងយុត្តិធម៌, (រួមទាំង ចៅក្រមអាសនៈ ចៅក្រមអយ្យការ សាការី ក្រឡាបញ្ជី និងអាជ្ញាសាលា)។ ក្រសួងទេសចរណ៍, ក្រសួងកិច្ចការនារី, ខេត្តពោធិ៍សាត់, រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តបន្ទាយមានជ័យ ,ខេត្តតាកែវ។
សប្តាហ៍ទី៣ គិតចាប់ពីថ្ងៃទី១៣=១៩ ខែមករា ឆ្នាំ២០២០ មានដូចជាៈ ស្ថាប័នប្រឆាំងអំពើពុករលួយ, ក្រុមប្រឹក្សាធម្មនុញ្ញ និងអគ្គលេខាធិការដ្ឋាន, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ក្រសួងអភិវ ឌ្ឍន៍ជនបទ, ក្រសួងពាណិជ្ជកម្ម, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ខេត្តមណ្ឌលគិរី, ខេត្តរតនគីរី,ខេត្តកំពង់ធំ, ខេត្តស្ទឹងត្រែង, ខេត្តកំពត។
សប្តាហ៍ទី៤គិតចាប់ពីថ្ងៃទី២០=២៦ខែមករាឆ្នាំ២០២០មានដូចជាៈអាជ្ញាធរសវនកម្មជាតិ,ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច,ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ,ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ក្រសួងមុខងារសាធារណៈ,ក្រសួងអប់រំយុវជននិងកីឡា,ខេត្តកណ្តាល,ខេត្តព្រះវិហារ, ខេត្តកែប,។
សប្តាហ៍ទី៥ គិតចាប់ពីថ្ងៃទី២៧=៣១ ខែមករា ឆ្នាំ២០២០ មានដូចជាៈ ក្រសួងព្រះបរមរាជវាំង,ក្រសួងបរិស្ថាន, ក្រសួងរ៉ែ និងថាមពល, ខេត្តកោះកុង, ខេត្តប៉ៃលិន,ខេត្តក្រចេះ៕S/

រូបថតៈ អង្គភាពប្រឆាំងអំពើពុករលួយ