Home ព័ត៌មានអន្តរជាតិ គិត​ត្រឹម​ចុង...

គិត​ត្រឹម​ចុង​ថ្ងៃ​សៅរ៍ មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នៅ​ចិន​កើន​ដល់​៣០៤​នាក់​

​ទូរទស្សន៍​រដ្ឋ​CCTV​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ទី​០២​កុម្ភៈ​ថា ចំនួន​មនុស្ស​ស្លាប់​ពី​កូរ៉ូណា​វីរុស​នៅ​ចិន​បាន​កើន​ដល់​៣០៤​នាក់ គិត​ត្រឹម​ចុង​ថ្ងៃ​សៅរ៍​ដោយ​​កើន​លើស​មួយ​ថ្ងៃ​មុន​ចំនួន​៤៥​នាក់​។​

​អ្នក​ស្លាប់​ទាំងអស់​ស្ថិតនៅក្នុង​ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​វីរុស​ឆ្លង​។​

​នៅ​ទូទាំង​ប្រទេស​ចិន មាន​ការឆ្លង​ថ្មី​២.៥៩០​ករណី កាលពី​ថ្ងៃ​សៅរ៍ ជាហេតុ​នាំ​អោយ​ចំនួន​មនុស្ស​ឆ្លង​វីរុស​នេះ​សរុប​កើន​ដល់​១៤.៣៨០​នាក់​។​

​គិត​មក​ត្រឹម​ថ្ងៃ​សៅរ៍​នេះដែរ ចិន​កាន់តែ​ឯកោ​ចំពេល​មានការ​រឹតត្បិត​ឬ​ផ្អាក​ការហោះហើរ​ចេញចូល​។​ការផ្ទុះ​ជម្ងឺឆ្លង​នេះ​បណ្តាល​អោយមាន​ការជម្លៀស​ជន​បរ​​ទេស​ទ្រង់ទ្រាយ​ធំ​ត្រឡប់​ទៅ​ស្រុក​វិញ​។​

​ក្នុងពេល​ជាមួយគ្នា​ប្រទេស​និង​តំបន់​ជាង​ម្ភៃ​បាន​រាយការណ៍​អំពី​ការរកឃើញ​មនុស្ស​ឆ្លង​វីរុស​នេះ​ជាង​១៣០​ករណី​ហើយ​ភាគច្រើន​បំផុត​កើត​លើ​មនុស្ស​មកពី​​ចិន​។​

​ទីក្រុង​វូ​ហាន​នៃ​ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​ប្រភព​ផ្ទុះ​ជម្ងឺ បាន​រាយការណ៍​អ្នកស្លាប់​ថ្មី​ចំនួន​៣២​នាក់​ទៀត ។​សរុប​មនុស្ស ២២៤​នាក់​បាន​ស្លាប់​នៅក្នុង​ទីក្រុង​នេះ​។​ករណី​​ឆ្លង​ថ្មី​២៧៧​ក៏​ត្រូវបាន​រាយការណ៍​នៅ​ទីក្រុង ហួង​ហ្កាង កាលពី​ថ្ងៃ​០១​កុម្ភៈ និង​ម្នាក់​បាន​ស្លាប់​នៅក្នុង​ទីក្រុង​ដែល​នៅ​ចម្ងាយ​៦០​គីឡូម៉ែត្រ​ពី​វូ​ហាន​មួយ​នេះ​។​

​ហ៊ូ​ប៉ី ឥឡូវ​ត្រូវ​ដាក់​នៅ​ក្រោម​ការហាម​ចេញ​និង​ចូល​អស់​មួយ​សប្តាហ៍​មក​ហើយ ដោយ​ផ្លូវថ្នល់​និង​គមនាគមន៍​សាធារណៈ​ត្រូវ​បិទ​៕​ប្រែ​សម្រួល​៖​វាសនា​

​អ្នកដំណើរ​មកពី​ខេត្ត​ផ្សេងៗ​នៃ​ប្រទេស​ចិន​បាន​មកដល់​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​០១​កុម្ភៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា​ដាក់ចេញ​នូវ​វិធាន...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ក្រសួងទេសចរណ៍​ប្រគល់​រថយន...

​ដោយ​: ជា សីហ​:/​ភ្នំ​ពែ​...

ក្រសួងទេសចរណ៍​៖ ប៉ូល​ទេសច...

​ដោយ​:​ជា សីហ​:/​ភ្នំពេញៈ...