ដោយៈសុផល/ភ្នំពេញ៖កិច្ចពិភាក្សាស្តីពីសុខភាពសាធារណៈក្រោមប្រធានបទ«ទារកនិងដំណើរឆ្ពោះទៅរកភាពជាម្តាយ» ដែលត្រូវបានរៀបចំឡើងយ៉ាងធំនៅក្នុងរាជធានីភ្នំពេញ កាលពីកន្លងទៅនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់មហាជនជាច្រើនជាពិសេសអ្នកម្តាយនិងអ្នកដែលមានគម្រោងចង់បានបុត្រ។
នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះអ្នកចូលរួមទាំងអស់បានទទួលនូវចំណេះដឹងយ៉ាងច្រើនទាក់ទងនឹងសុខភាពមាតានិងទារកតាមរយៈការចែករំលែកចំណេះដឹងនិងបទពិសោធន៍ពីសាស្ត្រាចារ្យវេជ្ជបណ្ឌិតដែលមានវិជ្ជាជីវៈដោយឥតគិតថ្លៃ។មន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់ដែលជាមន្ទីរពេទ្យលំដាប់ពិភពលោកបានសហការជាមួយមជ្ឈមណ្ឌលសុខភាពVitalLifeScientificWellnessCenterបានរៀបចំកិច្ចពិភាក្សាស្តីពីសុខភាពសាធារណៈនេះនៅសណ្ឋាគារសុខាភ្នំពេញក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីដំណាក់កាលសំខាន់នីមួយៗនៃភាពជាឪពុកម្តាយ។
សិក្ខាសាលានេះ បានបង្ហាញពីសេវាកម្មជាច្រើន ដែលអាចរកបានតាមរយៈការត្រួតពិនិត្យសុខភាព ដើម្បីត្រៀមខ្លួនមុនពេលមានគភ៌ឬសម្រាល។គ្លីនិកIVFសម្រាប់អ្នកដែលប្រឈមមុខនឹងការពិបាកក្នុងការមានផ្ទៃពោះណែនាំនូវបច្ចេកវិទ្យាថ្មីទំនើបដែលអាចរកឃើញពីភាពមិនប្រក្រតីក្នុងអំឡុងពេលមានផ្ទៃពោះ។ដែលឡេហៅថាNIPTរួមនឹងកញ្ចប់សម្រាលបុត្រថ្មីនិងកញ្ចប់ព្យាបាលសុខភាពជាច្រើនផ្សេងទៀតនៅមន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ និងមជ្ឈមណ្ឌលសុខភាពVitalLife Scientific Wellness Center ។
សេវាកម្មសុខភាពរបស់បុត្រក្រោយពេលសម្រាលក៏ត្រូវបានលើកយកមកពិភាក្សានៅក្នុងកម្មវិធីនេះផងដែរ។អ្នកចូលរួមទាំងអស់រីករាយក្នុងការទទួលបាននូវការផ្តល់ជូនសេវាកម្មនិងកញ្ចប់សុខភាពផ្តាច់មុខយ៉ាងពិសេសដែលមានតែនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះប៉ុណ្ណោះ។ដោយបើកទូលាយដល់សាធារណជនទាំងឡាយអ្នកចូលរួមទាំងអស់បានទទួលនូវការយកចិត្តទុកដាក់និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យ បំរុងរ៉ាត់ ។
កម្មវិធីនេះបានផ្តល់ជូននូវការធ្វើបទបង្ហាញនិងកិច្ចពិភាក្សាជាច្រើនដែលធ្វើឡើងដោយសាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសជំនាញផ្នែកសម្ភពនិងរោគស្ត្រីដែលសុទ្ធសឹងតែមានបទពិសោធន៍រាប់សិបឆ្នាំ។ក្នុងនោះលោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត SomriPitukkijronnakorn ឯកទេសជំនាញផ្នែកសម្ភព ដែលមានបទពិសោធន៍ច្រើនឆ្នាំនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងចំណោមអ្នកម្ដាយនៅក្នុងប្រទេសកម្ពុជា បានធ្វើបទបង្ហាញ និងពិភាក្សាអំពីដំណើរឆ្ពោះទៅរកភាពជាម្តាយប្រកបដោយសុខភាពល្អ ដែលយើងទាំងអស់គ្នាតែងតែប្រាថ្នាចង់បាន។
លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិតSomriបានលើកឡើងថា«សុខភាពរបស់ទារកនិងម្តាយចាំបាច់ត្រូវតែស្ថិតក្នុងកម្រិតមួយដ៏ប្រសើរបំផុតទាំងមុនពេលមានផ្ទៃពោះអំឡុងពេលមានផ្ទៃពោះនិងក្រោយពេលសម្រាល។ដោយយល់ឃើញពីភាពសំខាន់បែបនេះហើយបានជាមន្ទីរពេទ្យបំរុងរ៉ាត់បានសហការជាមួយVitalLifeរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង។យើងសង្ឃឹមថាទាំងម្តាយទាំងកូននឹងទទួលបានសុខភាពមាំមួននិងល្អប្រសើរនៅពេលពួកគាត់អនុវត្តតាមគោលការណ៍ណែនាំរបស់យើង»។
ជាមួយនឹងបទពិសោធន៍អស់រយៈជាង ៣០ឆ្នាំ សាស្ត្រាចារ្យជំនួយលោកវេជ្ជបណ្ឌិត Pansak Sugkraroekឯកទេសជំនាញផ្នែកសម្ភពនិងរោគស្ត្រីការអស់រដូវនិងសុខភាពបន្តពូជនៃមជ្ឈមណ្ឌលសុខភាពVitalLifeបានចែករំលែកចំណេះដឹងនិងបទពិសោធន៍របស់លោកនៅក្នុងសិក្ខាសាលាដ៏ពិសេសមួយនេះដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងវិញនូវសុខភាពម្តាយនិងការវិវត្តន៍របស់កូនក្រោយពេលសម្រាលរួច។
លោកវេជ្ជបណ្ឌិតPansakបានឱ្យដឹងថា«ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏ពិសេសនេះម្តងទៀតដូច្នេះខ្ញុំអាចមានឱកាសគ្រប់គ្រាន់ដើម្បីធ្វើការចែករំលែកចំណេះដឹងរបស់ខ្ញុំអំពីអ្វីដែលត្រូវបានហៅថាការមានផ្ទៃពោះប្រកបដោយសុខភាពល្អ។នេះគឺជាព័ត៌មានដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ស្ត្រីទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលានៅថ្ងៃនេះ។ ខ្ញុំសង្ឃឹមថា អ្នកចូលរួមទាំងអស់នឹងអាចទាញយកនូវអ្វីដែលពួកគាត់បានរៀនសូត្រ និងទទួលបាននៅពេលនេះ ហើយយកទៅអនុវត្តឲ្យបានល្អប្រសើរដើម្បីសុខភាពរបស់ទារកផង និងខ្លួនគាត់ផង»។
អ្វីដែលកាន់តែពិសេសនៅក្នុងកម្មវិធីនេះ គឺការបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនាង ឱក សុគន្ធកញ្ញាដែលអ្នកនាងទើបតែសម្រាលបានបុត្រដ៏គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះឆាលីនៅក្នុងមន្ទីរពេទ្យបំរុងរ៉ាត់។អ្នកនាងបានចែករំលែកពីបទពិសោធន៍និងចំណាប់អារម្មណ៍របស់ខ្លួនអំពីដំណើរសម្រាលនៅមន្ទីរពេទ្យបំរុងរ៉ាត់។ក្នុងឱកាសនោះអ្នកនាងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យឯកទេសជំនាញរបស់មន្ទីរពេទ្យ បំរុងរ៉ាត់ទាំងអស់ ដែលបានយកចិត្តទុកដាក់ចំពោះរូបគាត់ និងកូនរបស់គាត់។
អ្នកនាងសុគន្ធកញ្ញាបានចែករំលែកយ៉ាងដូច្នេះថា«ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែនដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ដែលបានរៀបចំឡើងដោយមន្ទីរពេទ្យ បំរុងរ៉ាត់ និង មជ្ឈមណ្ឌលសុខភាព VitalLife ដែលទីនោះជាកន្លែងដែលខ្ញុំបានផ្តល់កំណើតដល់កូនប្រុស ឆាលី របស់ខ្ញុំ។ ពីដំបូង ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់អំពីកូនខ្ញុំនិងសុខភាពរបស់ខ្ញុំប៉ុន្តែតាមរយៈបទពិសោធន៍របស់ខ្ញុំជាមួយមន្ទីរពេទ្យបំរុងរ៉ាត់ខ្ញុំអាចនិយាយបានដោយប្រាកដក្នុងចិត្តថាគឺជាមន្ទីរពេទ្យដ៏ល្អបំផុតមិនធ្លាប់មានសម្រាប់រូបខ្ញុំ។កូនខ្ញុំនិងខ្ញុំទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីសំណាក់ក្រុមគ្រូពេទ្យឯកទេសនៅទីនោះ។ដូច្នេះខ្ញុំក៏មានសេចក្តីរីករាយណាស់ដែរដោយខ្ញុំសូមណែនាំដល់ស្ត្រីទាំងឡាយដែលកំពុងពពោះឬមានគម្រោងចង់បានបុត្រសូមជ្រើសរើសយកមន្ទីរពេទ្យបំរុងរ៉ាត់ចុះប្រាកដជាមិនខកបំណងរបស់លោកអ្នកឡើយ»។
សូមជម្រាបថាសិក្ខាសាលានេះក៏មានកម្មវិធីសប្បាយៗជាច្រើនផងដែរ។ក្នុងនោះក្មេងៗបានចូលលេងក្នុងកម្មវិធីកម្សាន្តជាច្រើនដែលមាននៅកន្លែងក្មេងលេង (Kids Zone) ដូចជា៖ ការគូររូបលើមុខ ផ្លុំប៉េងប៉ោងនិងតម្រៀបរូបLEGOជាដើម។ចំណែកឯអ្នកចូលរួមវិញក៏បានទស្សនាកម្សាន្តនូវការដើរម៉ូដ ដែលសម្តែងដោយកុមារតូចៗនៃមន្ទីរពេទ្យ បំរុងរ៉ាត នៅក្នុងកម្មវិធី fashion show ផងដែរ។ ម៉ូឌែលតូចៗទាំងនេះមានអាយុចន្លោះពី ៤-៧ ឆ្នាំ ពួកគាត់ទាំងអស់សុទ្ធតែកើតនៅមន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់។មន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកកប្រទេសថៃក្នុងឆ្នាំ១៩៨០។
បំរុងរ៉ាត់បានក្លាយទៅជាមន្ទីរពេទ្យឈានមុខគេមួយក្នុងពិភពលោកក្នុងការផ្តល់ជូននូវការគាំពារផ្នែកសុខភាព ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកជំងឺអន្តរជាតិអស់រយៈពេលជិត ៤ទសវត្សរ៍មកហើយ។ក្នុងនាមជាមន្ទីរពេទ្យឯកជនធំជាងគេមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ តែងតែព្យាបាលនិងយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាង១,២លាននាក់មកពីជាង១៩០ប្រទេសជារៀងរាល់ឆ្នាំ៕S/