ដោយៈសុផល/ភ្នំពេញៈសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញលទ្ធផលមហាសន្និបាតប្រចាំលើកទី១៤នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាជាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសលោកគាបូរាណត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អាណ្ណតិឆ្នាំ២០២០=២០២១។ក្នុងនោះក៏បានបង្ហាញលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ៕S/