Home ព័ត៌មានអន្តរជាតិ ហ្វីលីពីន រាយ...

ហ្វីលីពីន រាយការណ៍​អ្នកស្លាប់​ដោយ​កូរ៉ូណា​វីរុស​លើកដំបូង​

​ហ្វីលីពីន បាន​រាយការណ៍​ការស្លាប់​អ្នក​ជម្ងឺ​រលាក​សួត​ដំបូង​ពាក់ព័ន្ធ​នឹង​វីរុស​ថ្មី​ដែល​មាន​ប្រភព​ចេញពី​ចិន​។​

​ប្រជាជនក្រុងម៉ានីលផ្អើលនាំគ្នាទិញនិងពាក់ម៉ាស់ការពារវីរុស

ក្រសួង​សុខាភិបាល​ប្រទេស​នេះ​និយាយថា បុរស​ចិន​អាយុ​៤៤​ឆ្នាំ​ម្នាក់​មក​ពី​ក្រុង​វូ​ហាន​បាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​២៥​មករា ក្រោយ​ក្តៅខ្លួន ក្អក​​និង​ឈឺ​ក​។​

​ជម្ងឺ​របស់​បុរស​នេះ​បាន​វិវត្ត​ទៅ​ជា​ជម្ងឺ​រលាក​សួត​ធ្ងន់ធ្ងរ ។​នៅ​ពីរ​បី​ថ្ងៃ​ចុងក្រោយ​នេះ​អ្នក​ជម្ងឺ​មាន​ស្ថានភាព​នឹងន​រហើយ​បង្ហាញ​សញ្ញា​កាន់តែ​គ្រាន់បើ តែ​នៅ​២៤​ម៉ោង​ចុងក្រោយ​ស្ថានភាព​ជម្ងឺ​របស់​គាត់​ប្រែជា​ដុនដាប់​ខ្លាំង​ទៅ​វិញ​និង​បាន​បាត់បង់​ជីវិត នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​សុខាភិបាល​។​

​ចំណែក​ស្ត្រី​អាយុ​៣៨​ឆ្នាំ​ជា​ដៃគូ​របស់​គាត់​មកពី​វូ​ហាន​ដូច​គ្នា​ក៏​មាន​កូរ៉ូណា​វីរុស និង​កំពុង​ស្ថិត​ក្រោម​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ក្រុង​ម៉ានីល​។​នាង​ជា​អ្នក​ផ្ទុក​​កូរ៉ូណា​វីរុ​សទី​២​នៅ​ហ្វីលីពីន​។​

​មរណភាព​ដោយ​កូរ៉ូណា​វីរុស​នៅក្រៅ​ចិន​លើកដំបូង​នេះ កើត​ឡើង​បន្ទាប់ពី​ចិន​បាន​ប្រកាសថា គិត​មក​ត្រឹម​ចុង​ថ្ងៃ​សៅរ៍ មនុស្ស​ស្លាប់​ដោយសារ​ជម្ងឺឆ្លង​នេះ​កើន​​ដល់​៣០៤​នាក់​នៅក្នុង​ប្រទេស​ចិន និង​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​ទៅ​ប្រទេស​នានា​អោយ​ត្រៀម​ទប់ទល់​ការចម្លង​ជម្ងឺ​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​

ដោយ​ការឆ្លង​វីរុស​ហាក់​មិន​ទាន់​បង្ហាញ​សញ្ញា​ថមថយ អាជ្ញាធរ​ខេត្ត​ហ៊ូ​ប៉ី​និង​កន្លែង​ផ្សេង​ទៀត​ក្នុងប្រទេស​ចិន​បន្ត​ការ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​ដែល​ត្រូវ​ចប់​​ត្រឹម​ចុង​សប្តាហ៍​នេះ និង​មនុស្ស​រាប់លាន​នាក់​នៅ​តំបន់​ផ្ទុះ​ជម្ងឺ​ត្រូវ​បង្ខាំង​នៅក្នុង​ក្រុង​ឬ​ក្នុងផ្ទះ​ដើម្បី​កុំអោយ​វីរុស​បង្កើន​ការ​រាលដាល​។​ក្នុង​រូប មន្ត្រី​រដ្ឋាភិបាល​​បាន​នាំ​គ្រឿងទេស​ទៅអោយ​គ្រួសារ​មួយ​ដែល​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ​នៅ​ក្នុង​ខេត្ត​សាន់​ទុង​កាលពី​ថ្ងៃ​០១​កុម្ភៈ​

ប្រទេស តំបន់និងចំនួនមនុស្សដែលឆ្លងកូរ៉ូណាវីរុសដែលមានការបញ្ជាក់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកនាំពាក្យ:ការបិទស្ថានទ...

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោក...

ក្រោយ​ប្រកួត​ជាមួយ រ៉​យ ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អបអ...

ដោយៈ តារា​រិ​ទ្ធ / ភ្នំពេ...

សម្ដេច​ក្រឡាហោម ស ខេង ៖ ម...

ដោយ​:​មុនី​រ័ត្ន / ភ្នំពេ...