ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖មានករណីគ្រោះថ្នាក់ចរាចរកើតឡើងដោយខ្លួនឯងគឺបុរសពីរនាក់ជិះម៉ូតូឌុបគ្នាបើកខុសស្ពានបណ្តាលឱ្យធ្លាក់ឈ្លក់ទឹកស្លាប់ទាំងពីរនាក់។ហេតុការណ៍នេះបានកើតឡើងនៅចំណុចអូរម្លូជ្រុងភូមិត្មាតប៉ើយឃុំព្រីងធំស្រុកជាំក្សាន្តខេត្តព្រះវិហារនៅថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២០នេះ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះដែលស្លាប់ទាំងពីរនាក់១,ឈ្មោះញិបសុខាជាអ្នកបើកបរ២,ឈ្មោះឃឹមប៊ីចាន់រ៉ាទាំង២នាក់ជាមន្ត្រីនគរបាលជាតិនៅការិយាល័យអន្តរាគមន៍នៃស្នងការដ្នាននគរបាលខេត្តព្រះវិហារ។ពួកគេជិះម៉ូតូឌុបគ្នាបើកខុសស្ពានបណ្តាលឱ្យធ្លាក់ឈ្លក់ទឹកស្លាប់ទាំងពីរនាក់។ប៉ុន្តែករណីនេះសមត្ថកិច្ចបន្តស៊ើបអង្កេតក្រែងមានហេតុការណ៍ផ្សេងពីនេះ៕S/