ក្រសួងកសិកម្មនិងកិច្ចការជនបទចិនកាលពីថ្ងៃសៅរ៍ទី០១កុម្ភៈ បានរាយការណ៍ការផ្ទុះជម្ងឺឆ្លងបង្កឡើងដោយវីរុសផ្តាសាយបក្សីH5N1នៅកសិដ្ឋានមួយក្នុងទីក្រុងសាវយ៉ាង ក្នុងខេត្តហ៊ូណាន។
ជម្ងឺនេះបានកើតនៅកសិដ្ឋានមួយដែលមានមាន់ចិញ្ចឹម៧.៨៥០ក្បាល និងមាន់៤.៥០០បានងាប់ដោយសារផ្តាសាយបក្សីហើយអាជ្ញាធរបានសម្លាប់មាន់១៧.៨២៨ក្បាលចោលនៅតំបន់នោះក្រោយការផ្ទុះជម្ងឺ។
មិនមានសេចក្តីរាយការណ៍អំពីករណីចម្លងវីរុសH5N1មកមនុស្សទេ។
តាមពិតមិនមែនចិនតែឯងទេដែលព្យាយាមដោះស្រាយការផ្ទុះជម្ងឺផ្តាសាយបក្សី ដោយឥណ្ឌាកាលពីសប្តាហ៍មុនក៏បានរាយការណ៍អំពីការកើតមានជម្ងឺផ្តាសាយបក្សីនៅកសិដ្ឋានចិញ្ចឹមមាន់មួយក្នងរដ្ឋ ឆាតទីហ្កាស ។វីរុសH5N1បានសម្លាប់សត្វស្លាប៥.៦៣៤ក្នុងចំណោមសត្វស្លាប២១.០៦០នៅក្នុងកសិដ្ឋានមួយក្នុងរដ្ឋខាងលើ ហើយសត្វដែលនៅសេសសល់ត្រូវបានសម្លាប់ចោល ៕ប្រែសម្រួល៖វាសនា

ក្នុងរូបថតកាលពីឆ្នាំ២០១៩ បង្ហាញកសិករម្នាក់អោយចំណីមាន់នៅកសិដ្ឋានចិនមួយ